(ម៉ូនិច)៖ Robert Lewandoski របស់ក្លិប Bayern Munich ជាម្ចាស់ស្បែកជើងមាសដែលស៊ុតបាន ៣៥គ្រាប់ច្រើនជាងគេទាំង ៥លីគនៅអឺរ៉ុបនារដូវកាលនេះ។

រាត្រីថ្ងៃអាទិត្យ ទី២២ ខែឧសភា ឆ្នាំ២០២២ ជាពេលដែលបណ្តាលីគធំៗក្នុងបណ្តាប្រទេសទាំង៥ នៅតំបន់អឺរ៉ុបរួមមាន អង់គ្លេស អេស្ប៉ាញ អ៉ីតាលី អាល្លឺម៉ង និងបារាំង ដ្បិតលីគ Bundesliga របស់អាល្លឺម៉ង់មានតែ ១៨ក្រុមចូមរួមប្រកួត។

ទន្ទឹមនឹងការរកឃើញជើងឯកប្រចាំលីគនីមួយៗខាងលើហើយនោះ ម្ចាស់ស្បែកជើងមាស (Golden Boot) ក៏ត្រូវបានរកឃើញដូចគ្នា ដោយមានខ្សែប្រយុទ្ធ Robert Lewandowski ស៊ុតបាន ៣៥គ្រាប់ច្រើនជាងគេនៅលីគ Bundesliga ដោយឡែកក្នុងលីគ Ligue 1 របស់បារាំងវិញ ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris Saint-Germain រកបាន ២៨គ្រាប់។

ចំណែកឯកីឡាករនៅក្នុងលីគអង់គ្លេស Premier League វិញ មានកីឡាករឈ្នះស្បែកជើងមាសដល់ទៅ ២នាក់រួមមាន Mohamed Salah របស់ Liverpool និង Son Heung-min របស់ Tottenham Hotspur បាន ២៣គ្រាប់ស្មើគ្នា នៅពេល Karim Benzema ធ្វើបាន ២៧គ្រាប់ក្នុងលីគអេស្ប៉ាញ La Liga ជាមួយក្លិប Real Madrid និងនៅលីគអ៉ីតាលី Serie A គឺកីឡាករ Ciro Immobile ក៏ធ្វើបាន ២៧គ្រាប់ផងដែរជាមួយក្លិប Lazio៕