(ភ្នំពេញ)៖ ស្រាបៀរ កម្ពុជា បានអបអរសាទរដល់ដៃគូពាណិជ្ជកម្មដ៏ល្អឥតខ្ចោះ ក្រុមបាល់ទាត់ Manchester City ដែលបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លីគកំពូលអង់គ្លេស English Premier League (EPL) រដូវកាល ២០២១-២០២២ ដោយពិន្ទុសរុប ៩៣។

នេះគឺជាការលើកពាន ២រដូវកាលជាប់គ្នា គឺរដូវកាល ២០២០-២០២១ និង២០២១-២០២២។ គិតមកដល់ពេលនេះ ក្រុមមេឃខៀវបានគ្រងតំណែងជើងឯក English Premier League ចំនួន៦រដូវកាល រួមមានរដូវកាល២០១១-២០១២, ២០១៣-២០១៤, ២០១៧-២០១៨, ២០១៨-២០១៩, ២០២០-២០២១ និង២០២១-២០២២។

អ្នកស្រី គង់ កុសល នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «យើងពិតជាមានមោទកភាពណាស់ ដែលដៃគូពាណិជ្ជកម្មរបស់យើងក្លាយជាម្ចាស់ជើងឯកលីគកំពូលអង់គ្លេសជាថ្មីម្តងទៀត។ ដើម្បីអបអរជ័យជំនះ និងផ្តល់ជូនភាពសប្បាយរីករាយដល់អតិថិជននិងអ្នកគាំទ្រក្រុមបាល់ទាត់ដ៏ល្បីមួយនេះ ស្រាបៀរ កម្ពុជា នឹងមានរៀបចំកម្មវិធីនានានៅតាមបារ៍ ភោជនីដ្ឋាន ក្លិប និងផាប់»

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ស្រាបៀរ កម្ពុជាបានរៀបចំកម្មវិធីនៅឯ SCORE Sports Bar & Grill Phnom Penh ផ្តល់ជូនភាពសប្បាយរីករាយដល់អតិថិជន និងអ្នកគាំទ្រ។

មិនត្រឹមតែប៉ុណ្ណោះ ស្រាបៀរ កម្ពុជា មានការលេងហ្គេមលើប្រព័ន្ធឌីជីថល និងផ្តល់រង្វាន់ជាច្រើនផងដែរ ដូច្នេះ សូមអតិថិជននិងអ្នកគាំទ្រកុំភ្លេចចូលរួមអបអរទាំងអស់គ្នា។ តាមដានទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា ដើម្បីទទួលបានព័ត៌មានថ្មីៗ៖ https://www.facebook.com/cambodiabeer

*ស្រាបៀរ កម្ពុជា ពិសាដោយការទទួលខុសត្រូវ!