(មណ្ឌលគិរី)៖ ក្រុមហ៊ុន ខេ អិន អិន បានផ្តួចផ្តើមរៀបចំកម្មវិធីសប្បុរសធម៌មួយ គឺការផ្តល់សម្ភារសិក្សា ដែលជាតំរូវការចាំបាច់ សម្រាប់កុមារាកុមារី នៅសាលាសហគមន៍ពូឡា ខេត្តមណ្ឌលគិរី ដើម្បីលើកទឹកចិត្តកុមារឲ្យមានការខិតខំរៀនសូត្រ និងការផ្តល់ជូនសៀវភៅអាន ដើម្បីបណ្តុះផ្នត់គំនិតកុមារ ឲ្យចូលចិត្តអានសៀវភៅ និង ស្រាវជ្រាវដើម្បីអភិវឌ្ឍចំណេះដឹងឲ្យកាន់តែប្រសើរ។ កម្មវិធីសប្បុរសធម៌ បានរៀបចំឡើង នាថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។

ក្រុមហ៊ុន មានសេចក្តីសោមនោស្សក្រៃលែង ក្នុងការឧបត្ថម្ភ និងចែករំលែកទៅដល់ក្មេងៗ ឲ្យគាត់មានឱកាសក្នុងការសិក្សាស្វែងយល់បន្ថែម ដោយខ្លួនឯងតាមរយៈការអាននេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនបានជួបជុំជាមួយសិស្សានុសិស្សយ៉ាងជិតស្និត និងសហការជាមួយលោកគ្រូអ្នកគ្រូ ពាក់ព័ន្ធទៅនឹង ចំណេះដឹងបន្ថែមអំពីអនាម័យខ្លួនប្រាណ ដោយការអនុវត្តជាក់ស្តែង ការធ្វើបទបង្ហាញពីរូបភាព និងសារៈសំខាន់ពីអនាម័យ។

អ្នគ្រូ វុត្ថា បានបង្ហាញពីចំណាប់អារម្មណ៍ថា ការរៀបចំឲ្យកម្មវិធីនេះពិតជាមានតម្លៃជាពិសេសសម្រាប់តំបន់ដាច់ស្រយាលនេះ។ ក្មេងពិតជាសប្បាយរីករាយនូវអ្វីដែលថ្មី សៀវភៅថ្មី និងសម្ភារមួយចំនួនទៀត មិនតែប៉ុណ្ណោះ ការផ្តល់ចំណេះដឹងបន្ថែមទាក់ទងនឹងអនាម័យសំខាន់ណាស់ ពួកគាត់នឹងមិនសូវឈឺដោយសារការរស់នៅ មិនមានអនាម័យត្រឹមត្រូវ។

ក្រុមហ៊ុន ខេ អិន អិន គឺជាក្រុមហ៊ុន ផ្គត់ផ្គង់គ្រឿងចក្រឈានមុខគេនៅកម្ពុជា ដោយមានជំនឿចិត្តយ៉ាងមុតមាំថា នឹងធ្វើយ៉ាងណាឲ្យផលិតផល និងសេវាកម្មរបស់ខ្លួន អាចបំពេញតម្រូវការរបស់អតិថិជនបានល្អបំផុត។

ក្រុមហ៊ុន ខេ អិន អិន មានលក់អេស្កាវ៉ាទ័រ ម៉ាកឌូសាន Doosan សាស័រម៉ាកឌូសាន អេឡេវ៉ាទ័រ អាបុល ឡេវ៉ាល័រ ឡានបាញ់បេតុង រ៉ូឡូម៉ាកអាម៉ាន Ammann របស់អាឡឺម៉ង និងគ្រឿងចក្រផ្សេងៗទៀត៕

* ព័ត៌មានបន្ថែម សូមទំនាក់ទំនង ០១៧ ៧១៣ ៧១៣ ឬគេហទំព័រ KNN Cambodia