(ភ្នំពេញ)៖ វិទ្យាល័យ AUPP ចាប់ផ្ដើមទទួលចុះឈ្មោះសិក្សាថ្នាក់ទី៩ និងទី១២ សម្រាប់ឆ្នាំសិក្សាថ្មីនេះ ចាប់ពីពេលជូនដំណឹងនេះតទៅ។

វិទ្យាល័យ AUPP គឺជាវិទ្យាល័យឯកជនអន្តរជាតិមួយដែលផ្ដល់ជូនកម្មវិធីសិក្សាពេញម៉ោងពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ដែលមានរយៈពេល ៤ឆ្នាំ និងត្រូវបានបង្កើតឡើងស្របតាមស្ដង់ដារអាមេរិក។ តាមរយៈការសហការជាមួយគ្រឹះស្ថានសិក្សា Foxcroft Academy វិទ្យាល័យ AUPP មិនត្រឹមតែផ្តល់ជូននូវកម្មវិធីសិក្សាលក្ខណៈអន្តរជាតិ ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងអភិវឌ្ឍន៍ធនធានមនុស្ស ដើម្បីប្រកួតប្រជែងលើឆាកអន្ដរជាតិ តែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវឱកាសដល់សិស្សានុសិស្សឱ្យទទួលបានបទពិសោធន៍សិក្សាលក្ខណៈអន្ដរជាតិផងដែរ។ កម្មវិធីសិក្សាដែលរួមមានទាំងវគ្គសិក្សា Advanced Placement ផ្តល់ឱ្យសិស្សានុសិស្សនូវឱកាសយ៉ាងធំទូលាយក្នុងការស្វែងរកឱកាសអាហារូបករណ៍ជាច្រើនបែបទាំងក្នុង និងក្រៅប្រទេស។

សិស្សានុសិស្សដែលបញ្ចប់ការសិក្សានៅវិទ្យាល័យ AUPP នឹងទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិដែលទទួលស្គាល់ដោយសហរដ្ឋអាមេរិក បន្ថែមពីលើសញ្ញាបត្រជាតិដែលទទួលស្គាល់ដោយក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីសិក្សារបស់វិទ្យាល័យ AUPP ក៏បានបញ្ចូលទ្រឹស្ដី STEAM ដែលមានមុខវិជ្ជាគោលសំខាន់ៗដូចជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និងគណិតវិទ្យា។ ថ្នាក់រៀនទាំងអស់របស់វិទ្យាល័យ AUPP ត្រូវបានបង្រៀនជាភាសាអង់គ្លេស និងបង្រៀនដោយលោកគ្រូអ្នកគ្រូជនជាតិខ្មែរ និងជនជាតិបរទេសដែលមានសមត្ថភាពខ្ពស់ប្រកបដោយជំនាញវិជ្ជាជីវៈ។ សិក្សានៅវិទ្យាល័យ AUPP គឺធានាបាននូវបទពិសោធន៍សិក្សាដ៏ល្អបំផុតសំរាប់សិស្សានុសិស្សក្នុងការចាប់យកមុខជំនាញ និងអាជីពការងារនៅពេលអនាគត។

ឪពុកម្ដាយ អាណាព្យាបាល និងសិស្សានុសិស្សអាចអញ្ជើញមកកាន់វិទ្យាល័យ AUPP ដោយផ្ទាល់ ដើម្បីសាកសួរព័ត៌មានអំពីការសិក្សា របៀបចុះឈ្មោះចូលរៀន និងឯកសារពាក់ព័ន្ធនានា។ វិទ្យាល័យ AUPP មានទីតាំងនៅក្នុងបរិវេណសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ ដែលស្ថិតនៅលើផ្ទៃដី៧ ហិកតា ដែលរួមមានបរិក្ខារទំនើបតាមបែបស្ដង់ដារអាមេរិកដូចជា បន្ទប់រៀន មជ្ឈមណ្ឌលបច្ចេកវិទ្យា បន្ទប់ពិសោធន៍ និងបណ្ណាល័យដ៏ធំទូលាយ។

វិទ្យាល័យ AUPP ស្ថិតនៅអគារលេខ២៧៨H ផ្លូវ២០១R ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

បវេសនកាលឆ្នាំសិក្សា ២០២២-២០២៣ នឹងចាប់ផ្ដើមនៅថ្ងៃទី ២២ សីហា ២០២២
ដើម្បីស្វែងយល់បន្ថែមអំពី វិទ្យាល័យ AUPP សូមទំនាក់ទំនង៖
ទូរស័ព្ទ៖ (+855) 23 902 111 ឬ 077 584 797
អ៊ីមែល៖ [email protected]
គេហទំព័រ៖ www.hs.aupp.edu.kh (http://www.hs.aupp.edu.kh/)
ហ្វេសប៊ុក និង អ៉ីនស្ដាក្រាម៖ @AUPPhs
តេលេក្រាម: 077 584 797 ឬ t.me/AUPPHSFAkh