(ប៉ារីស)៖ ការការពារពានរង្វាន់កីឡាតេន្នីស French Open របស់កីឡាការិនីលំដាប់ទី២ លើពិភពលោក Barbora Krejcikova បានបញ្ចប់នៅក្នុងការប្រកួតជុំបើកឆាក នាថ្ងៃចន្ទនេះ នៅពេលដែលកីឡាការិនីសញ្ជាតបារាំង Diane Parry បានយកឈ្នះលើកីឡាការិនីសញ្ជាតឆេក Krejcikova ក្នុងលទ្ធផល១-៦ ៦-២ ៦-៣, នេះបើយោងតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាការិនី Krejcikova, បានប្រកួតជាលើកដំបូងរបស់នាង នៅទីក្រុង Doha កាលពីខែកុម្ភៈ បន្ទាប់ពីមានរបួសកែងដៃនោះ, មានកំហុសចំនួន៤៥ដង ក្នុងការប្រកួតរបស់នាង ជាមួយនឹងកីឡាការិនី Parry ដែលជាកីឡាការិនីលំដាប់ទី៩៧ នៅលើពិភពលោក ក្រោមដំបូលបិទជិត នៃទីលានដីឥដ្ឋ Court Philippe Chatrier៕