(ម៉ូនិច)៖ ប្រធានក្រុមរបស់ក្លិប Bayern Munich កីឡាករ Manuel Neuer បានចុះហត្ថលេខា លើកិច្ចសន្យារយៈពេលមួយឆ្នាំ ដែលនឹងបន្តរក្សារូបលោក លេងនៅឯក្លិបមួយនេះ រហូតដល់ឆ្នាំ២០២៤, នេះបើតាមក្លិបម្ចាស់ពានរង្វាន់ជើងឯក លីគ Bundesliga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាករអ្នកចាំទីវ័យ៣៦ឆ្នាំរូបនេះ បានឈ្នះពានរង្វាន់ចំនួន១០ជាប់គ្នា និងពានរង្វាន់ Champions League ចំនួន២ ចាប់តាំងពីចូលរួមជាមួយ Bayern ក្រោយចាកចេញពីក្លិប Schalke ក្នុងឆ្នាំ២០១១។

កីឡាករសញ្ជាតអាល្លឺម៉ង់, ដែលបានបង្ហាញខ្លួនជាង៤៧០ប្រកួត សម្រាប់ក្លិប Bayern នៅក្នុងការប្រកួតទាំងអស់រូបនេះ, គឺជាកីឡាករទី២ ដែលបានលេងរយៈពេលយូរ ដែលបានបន្តកិច្ចសន្យារបស់លោក ជាមួយនឹងក្លិប Bayern Munich បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ Thomas Mueller ក៏បានបន្តកិច្ចសន្យារបស់លោក រហូតដល់ឆ្នាំ២០២៤ផងដែរ៕