(បរទេស)៖ ផលិតករភាពយន្តល្បីឈ្មោះរបស់អ៊ុយក្រែន លោក Sergei Loznitsa បានបង្ហាញពីគម្រោងផលិតភាពយន្តឯកសារ ពីការឈ្លានពានរបស់រុស្ស៉ីលើប្រទេសរបស់លោក។ ផលិតកររូបនេះ បានថ្លែងតាមរយៈការចូលរួមបង្ហាញស្នាដៃភាពយន្តរបស់ខ្លួនចំណងជើងថា «The Natural History of Destruction» នៅមហាស្រពភាពយន្តអន្តរជាតិទិក្រុងកាន ប្រទេសបារាំងនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ថ្លែងប្រាប់អ្នកយកព័ត៌មាន Reuters ផលិតកររុស្ស៉ី Loznitsa បាននិយាយយ៉ាងដូច្នេះថា «ខ្ញុំមិនទាន់បានត្រឡប់ទៅកាន់ប្រទេសអ៊ុយក្រែននោះទេ ចាប់តាំងពីសង្គ្រាមបានកើតឡង ហើយជាការពិតណាស់ ខ្ញុំមានបំណងទៅទីនោះ ព្រោះខ្ញុំមិនបំណងផលិតភាពយន្ត ដែលនិយាយពីអំពើឃោរឃៅដែលរុស្ស៉ីបានធ្វើដាក់ប្រទេសរបស់ខ្ញុំ»

រហូតមកទល់នឹងពេលនេះ គឺជាខែទី៤ហើយ ដែលរុស្ស៉ីបានបើកការវាយសម្រុកចូលអ៊ុយក្រែន ក្រោមស្លាកប្រតិបត្តិការយោធាពិសេស តែលោកខាងលិចចាត់ទុកថាជាទង្វើឈ្លានពាន។ ការប្រយុទ្ធគ្នានេះបានសម្លាប់មនុស្សរាប់ពាន់នាក់ ខណៈមនុស្សរាប់លាននាក់ត្រូវជម្លៀសខ្លួន និងធ្វើឲ្យទីក្រុងមួយចំនួនធំរបស់អ៊ុយក្រែន ប្រែក្លាយជាគំនរនៃអាគារបែកបាក់។

គួរជម្រាបថា នេះជាលើកទី៨ហើយ ដែលផលិតករអ៊ុយក្រែនលោក Loznitsa បានចូលរួមក្នុងមហោស្រពភាពយន្តអន្តរជាតិទីក្រុងកាន ប្រទេសបារាំង ខណៈស្នាដៃកន្លងទៅរបស់លោកចំណងជើងថា «In The Fog» ធ្លាប់ឈ្នះពានរង្វាន់ដ៏ធំមួយពីកម្មវិធីនេះ អំឡុងឆ្នាំ២០១២៕