(សៀមរាប)៖ ប្រេងឆា ហេលស៉ី ឆេហ្វ (Healthy CHEF) ជាប្រេងឆាដែលមានគុណភាពខ្ពស់និងល្អបំផុតសម្រាប់សុខភាពបេះដូង បាននាំយករង្វាន់មាស១ជីរហូតដល់ទៅ១៨រង្វាន់ ទៅប្រគល់ជូនអតិថិជនដែលបានទិញប្រេងឆាហេលស៉ីឆេហ្វ ក្នុងកម្មវិធី «បើកគម្របឈ្នះរង្វាន់» ហើយបានត្រូវរង្វាន់ក្រោយពីបានពិនិត្យមើលក្រោមគម្របដបប្រេងឆា ហេលស៉ី ឆេហ្វ។

កម្មវិធី «បើកគម្របឈ្នះរង្វាន់» របស់ប្រេងឆាហេលស៉ីឆេហ្វ ផ្ដល់សំណាងដល់អតិថិជនទូទៅជារង្វាន់មាស១ជី និងទឹកប្រាក់៥ពាន់រៀលជាច្រើនរង្វាន់ សរុបជាទឹកប្រាក់រហូតដល់ទៅជាង ១០០លានរៀល។ កម្មវិធីនេះ នឹងដំណើរការរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។

អតិថិជននៅទូទាំងប្រទេសកម្ពុជា ដែលមិនទាន់មានឱកាសត្រូវរង្វាន់នៅឡើយ សូមបន្តជាវប្រេងឆាហេលស៉ីឆេហ្វ ហើយសូមកុំភ្លេចពិនិត្យមើលក្រោមគម្របដប ដើម្បីត្រូវរង្វាន់មាស១ជី និងទឹកប្រាក់៥ពាន់រៀលជាច្រើនរង្វាន់ពីប្រេងឆា ហេលស៉ីឆេហ្វ៕