(ភ្នំពេញ)៖ ក្រុមហ៊ុន Midea Cambodia Co., Ltd ផ្ដល់ជូនការប្រូម៉ូសិនពិសេសក្នុងពាក់កណ្តាលឆ្នាំ សម្រាប់អតិថិជន Midea គ្រប់ទីកន្លែង ដោយរាល់ការជាវម៉ាស៊ីនត្រជាក់ Midea ប្រភេទ Supper Inverter មួយយប់មួយគីឡូវ៉ាត់ ម៉ូឌែល XT និង MT2 និងទទួលបានកំសៀវដាំទឹក ម៉ូឌែល MK-HJ1705G ចំណុះ១.៧លីត្រភ្លាមៗ។

ចំពោះរាល់ការជាវម៉ាស៊ីនត្រជាក់ Midea ប្រភេទ Inverter នឹងថែមជូនកំសៀវដាំទឹកម៉ូឌែល MK-17S32B2 ចំណុះ១.៧លីត្រមួយភ្លាមៗ រួសរាន់ឡើងការផ្ដល់ជូននេះនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែឧសភាដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ នៅគ្រប់ដៃគូសហការណ៍ និងតំណាងចែកចាយ Midea ទូទាំងប្រទេស។

ម៉ាស៊ីនត្រជាក់ប្រភេទ Supper Inverter មួយយប់មួយគីឡូវ៉ាត់ ជាម៉ាស៊ីនត្រជាក់ សន្សំសំចៃថាមពលបានខ្ពស់រហូតដល់៨៥ភាគរយ មានពីរម៉ូឌែលគឺម៉ូឌែល XT មានលក្ខណៈពិសេសគឺលំហូរខ្យល់ត្រជាក់ខ្លាំង និងម៉ូដែល MT2 មានលំហូរខ្យល់ត្រជាក់ស្រាលស្រទន់។

ម៉ាស៊ីនត្រជាក់ Midea Supper Inverter មួយយប់មួយគីឡូវ៉ាត់ ម៉ូឌែល XT មានលក្ខណៈពិសេស បញ្ចេញលំហូរខ្យល់ខ្លាំង សាកសមសម្រាប់យុវវ័យ និងអ្នកដែលចូលចិត្តភាពត្រជាក់ខ្លាំង។

* បន្ថែមពីលើការសន្សំសំចៃថាមពលខ្ពស់ ម៉ាស៊ីនត្រជាក់ XT ប្រើប្រាស់បច្ចេកវិទ្យាមគ្គុទ្ទេសខ្យល់ជំនាន់ទី៣ ហើយបំពង់ខ្យល់ដែលអាចបង្វិលបាន ពីសូន្យដឺក្រេដល់១៨០ដឺក្រេ។
* បច្ចេកទេសកម្លាំងខ្យល់ខ្លាំង ខ្យល់ត្រជាក់អាចគ្របដណ្តប់ផ្ទះទាំងមូល។
* កាត់បន្ថយសំលេងរំខានឱ្យនៅកម្រិតទាបបំផុត។
* បច្ចេកវិទ្យា Air Magic អាចសម្លាប់បាក់តេរី មេរោគក្នុងខ្យល់បានសារធាតុដើម និងសារធាតុបង្កគ្រោះថ្នាក់ ថែមទាំងកាត់បន្ថយក្លិន រក្សាអនាម័យ និងផ្តល់ខ្យល់អាកាសបរិសុទ្ធដល់អ្នកប្រើប្រាស់។
* Easy Clean ផ្តល់ភាពងាយស្រួល ក្នុងការដោះលាងតម្រងម៉ាស៊ីនត្រជាក់ដោយខ្លួនឯង។
* ការបំពាក់កញ្ច្រែងពណ៌មាស ផ្នែកខាងក្នុងនៃមុខម៉ាស៊ីន និងផ្នែកខាងក្នុងកន្ទុយម៉ាស៊ីនត្រជាក់ មានភាពធន់នឹងភាពច្រែះហើយកាន់តែស័ក្តិសម សម្រាប់អាកាសធាតុនៅកម្ពុជា ជួយពន្យារអាយុកាលប្រើប្រាស់ម៉ាស៊ីនត្រជាក់បានយូរអង្វែង។
* ការបញ្ជា និងគ្រប់គ្រងម៉ាស៊ីនត្រជាក់ពីចម្ងាយតាមរយៈ WiFi៕