(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថាត្រកូល iPhone 14 ដែលគ្រោងចេញនៅប៉ុន្មានខែខាងមុខនេះនឹងបំពាក់នូវកាមេរ៉ាមុខកម្រិតខ្ពស់ដែលមានតម្លៃថ្លៃជាងម៉ូដែលមុនដល់ទៅ ៣ដង និងមានការចូលរួមផលិតជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដោយក្រុមហ៊ុនរបស់កូរ៉េខាងត្បូង LG Innotek។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

យោងតាមអ្នកវិភាគដ៏ល្បីលោក Ming-ChiKuo បានលើកឡើងថាត្រកូល iPhone 14 ទាំងបួនម៉ូដែលរួមទាំង iPhone 14, iPhone 14 Max, iPhone 14 Pro និង iPhone 14 Pro Max នឹងទទួលបានការអាប់ដេតកាមេរ៉ាមុខជាមួយនឹងបច្ចេកវិទ្យា autofocus នឹងប្រើ aperture ធំជាងមុនដល់ទៅ ƒ/1.9 ខណៈដែលម៉ូដែលមុនមានទំហំតូចជាងត្រឹមតែ ƒ/2.2 នឹងមានកម្រិត Fixed Focus ប៉ុណ្ណោះ។

យ៉ាងណាមិញលោក Kuo ក៏បានបញ្ជាក់ដែលថា ការកែប្រែកាមេរ៉ាទាំងនេះនឹងសម្រួលដល់គុណភាពថតរូបព្រិលផ្ទៃខាងក្រោយ (depth-of-field) កាន់តែព្រិលជាងមុន ថែមទាំងរូបថតស្រូបពន្លឺចូលបានច្រើន នឹងកម្រិតរូបថតបានច្បាស់ជាមុន។ ចំណែកឯគុណភាពវីដេអូមកជាទម្រង់ Portrait ជាពិសេសមុខងារ Video Call ដែលអាច Focus លើមនុស្សបានកាន់តែប្រសើរថែមទៀតផង។

គួរជម្រាបដែរថា LG Innotek ត្រូវបានគេឱ្យដឹងថាកំពុងរៀបចំសម្រាប់ការផលិតដ៏ធំនៃកាមេរ៉ាមុខរបស់ iPhone 14 ដែលត្រៀមចេញផ្សាយក្នុងខែកញ្ញាខាងមុខនេះ៕