(ភ្នំពេញ)៖ មានចំងាយប្រមាណ ៣០គីឡូម៉ែត្រ ពីតំបន់ប្រាសាទអង្គរ យើងនឹងឃើញមានរោងចក្រផលិតទឹករ៉ែធម្មជាតិ Elan (អ៉ីលែន) ដែលស្ថិតនៅជើងភ្នំគូលែន និងជាប្រភពទឹកដ៏ប្រសើរ ដោយទឹកភ្លៀងធ្លាក់នៅលើភ្នំគូលែន ហើយវាជ្រៀបចូលទៅក្នុងដីតាមរយៈស្នាមប្រេះនៃថ្ម និងតាមរូងថ្មដែលនៅក្រោមដី។

ឆ្លងកាត់ស្រទាប់ថ្មខុសគ្នានៅក្រោមភ្នំគូលែន រហូតបង្កើតបានជាល្អាងទឹកធម្មជាតិ ដែលល្អាងស្តុកនេះដែរ បានឆ្លងកាត់តម្រងធម្មជាតិរាប់មាន ថ្មជាច្រើនស្រទាប់ ខ្សាច់ និងដីល្បាប់។ ជាមួយគ្នានេះ ល្អាងស្តុកដែលកើតឡើងចេញពីស្រទាប់ថ្ម ដែលរក្សាទុកដោយធម្មជាតិរាប់លានឆ្នាំនោះ បង្កើតបានជាទឹករ៉ែធម្មជាតិដ៏វិសុទ្ធជាមួយ pH រហូតដល់ 8.2 ។

ទឹកចុះមកពីភ្នំគូលែន ហើយហូរចុះក្រោមភ្នំ។ ទឹកធ្លាក់ចុះតាមលំនាំធម្មជាតិរបស់វា ក្នុងជម្រៅពី 150-250 ម៉ែត្រចូលទៅក្នុងតំបន់ទឹកដែលគេហៅថា ល្អាងទឹកក្រោមភ្នំ (aquifer)។ ល្អាងទឹកនេះដើរតួនាទីជាតម្រងធម្មជាតិ ហើយធ្វើការចម្រោះ ដោយឆ្លងកាត់ដីស្រទាប់ដី និងស្រទាប់ថ្មជាច្រើនលំដាប់។

រាងកាយរបស់មនុស្សយើងមានកម្រិត pH ចន្លោះ 7.2-7.3 ។ ជាមួយគ្នានេះបើក្រោម ៧ នោះរាងកាយយើងមានជាតិអាស៉ីត ជាពិសេសអ្នកដែលមានរបបអាហារមិនល្អ។ ទឹករ៉ែធម្មជាតិ Elan មាន pH 8.2 និងការផឹកទឹកមានកម្រិត pH ខ្ពស់ជាប្រចាំ ជួយឱ្យរាងកាយរបស់អ្នកមានជាតិអាល់កាឡាំង និងមានសុខភាពល្អ។

Elan សម្បូរទៅដោយសារធាតុរ៉ែធម្មជាតិ ដោយសារតែការធ្វើដំណើរឆ្លងកាត់ស្រទាប់ថ្មជាច្រើន។ ដូច្នេះទើបធ្វើឲ្យវាពោរពេញទៅដោយសារធាតុរ៉ែដូចជា ប៉ូតាស្យូម ម៉ាញេស្យូម កាល់ស្យូម និងសារធាតុរ៉ែល្អៗជាច្រើនទៀត។ ល្អសម្រាប់ការលូតលាស់ឆ្អឹង ចរន្តឈាម និងបេះដូង សម្រាប់មនុស្សគ្រប់វ័យ ចាប់ពីក្មេងរហូតដល់មនុស្សចាស់។

Elan បានចំណាយពេលជាច្រើន ដើម្បីស្វែងរកប្រពភទឹកដ៏ពិសេសនេះ និងទីតាំងដែលសាកសមសម្រាប់រោងចក្រ ដែលមានប្រភពទឹកនៅជិតបំផុត ។ វាមានសារៈសំខាន់ខ្លាំងណាស់ដែលយើងបានថែរក្សារោងចក្រ។ គាំពារ និងយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន និងសោភ័ណ្ឌភាពដែលមាន។ លក្ខណៈពិសេសដ៏មានមោទនភាពបំផុតមួយទៀតរបស់ Elan គឺរោងចក្របន្ទះសូឡាដ៏ធំ។

Elan ជាក្រុមហ៊ុនដំបូងគេក្នុងប្រទេសកម្ពុជាដែលមានថាមពល និងថាមពលនោះបានមកពីថាមពលពន្លឺព្រះអាទិត្យ ដែលវាមានសារៈសំខាន់ខ្លាំងណាស់។ ក្រុមហ៊ុនមានការយកចិត្តទុកដាក់ពិតប្រាកដនៃទំនួលខុសត្រូវសាជីវកម្ម និងសង្គម ។

រាល់ផលិតផលអ៉ីលែនទាំងអស់ ត្រូវបានឆ្លងកាត់បន្ទប់ពិសោធន៍ដែលមានឧបករណ៍វិភាគយ៉ាងម្មត់ចត់ រួមមានការធ្វើតេស្តរកម៉ៃក្រូបាក់តេរី និង កម្រិត ph យ៉ាងច្បាស់លាស់។ ដើម្បីធ្វើការធានាជូនដល់ អតិថិជននូវគុណភាពរបស់អ៉ីលែន ដែលល្អសម្រាប់សុខភាពប្រជាជនកម្ពុជាទាំងអស់។

ជាមួយគ្នានេះដែរ ការវេចខ្ចប់ដំណើរការដោយដៃ robot ។ Elan បានប្រើប្រាស់ចង្វាក់ផលិតកម្មដ៏ទំនើបស្វ័យប្រវត្តិ ថ្មីបំផុត ស្តង់ដារពីទ្វីបអឺរ៉ុប។ កម្រិតអនាម័យខ្ពស់ ដោយរៀបចំថែរក្សាយ៉ាងយកចិត្តទុកដាក់។

ទាំងអស់នេះទើបធ្វើឲ្យ Elan ជាទឹករ៉ែធម្មជាតិដែលមានគុណភាពខ្ពស់៕