(ភ្នំពេញ)៖ ប្រតិភូកីឡាជាន់ខ្ពស់ និងអត្តពលិកកម្ពុជាសរុប១៨០នាក់ ដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ធ្វើមាតុភូមិនិវត្ដន៍វិញ នាល្ងាចថ្ងៃទី២៤ ខែឧសភានេះ ដោយនាំមកជាមួយនូវមេដាយមាស ប្រាក់ និងសំរឹទ្ធជាងច្រើនគ្រឿង ពិសេសទង់ស៊ីហ្គេម ដើម្បីបន្ដវេនធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិកចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ដែលបានរៀបចំពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ នៅទីក្រុងហាណូយ ចំនួន ៥៥០នាក់ លើ ៣៣ប្រភេទកីឡា ខណៈលទ្ធផលកម្ពុជាបានបំបែកឯកត្តកម្មមេដាយលើកមុនៗ ទោះបីរក្សាចំណាយថ្នាក់លេខ៨ ក្នុងចំណោម ១១ប្រទេស តែកម្ពុជាបានដណ្ដើមមេដាយយ៉ាងច្រើន រហូតដល់ ៦៣គ្រឿង រួមមានមេដាយមាស៩ ប្រាក់១៣ និងសំរឹទ្ធ៤១៕