(ភ្នំពេញ)៖ ក្រុមហ៊ុន ខេ អិន ស៊ីជី កាលពីថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានចុះជួបសំណេះសំណាលជាមួយអតិថិជន SUMITOMO ដែលបានប្រើប្រាស់អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។

លោក អ៊ុម សំណាង បានថ្លែងថា អេស្តាវ៉ាទ័រជប៉ុន SUMITOMO SH120-6 គីពិតជាពិសេសណាស់ ជាអេស្កាវ់ាទ័រជប៉ុន ដែលមានគុណភាពល្អពិតៗ ប្រើស្រួល ស្ទុះ និងរហ័ស ប៉ុន្តែស៊ីប្រេងតិចណាស់នឹកស្មានមិនដល់។ គាត់មានជំនឿទុកចិត្តលើអេស្កាវ៉ាទ័រ SUMITOMO តាំងពីប្រើលើកដំបូង ហើយនៅតែបន្តទិញ និងប្រើប្រាស់រហូតមកដល់សព្វថ្ងៃនេះ។

លោក អ៊ុម សំណាង បានបន្តថា វត្តមានរបស់អេស្កាវ៉ាទ័រនេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងដល់អ្នកប្រើប្រាស់ ដោយសារតែភាពប៉ិនប្រសប់ និងសន្សំសំចៃខ្ពស់។

ក្រុមហ៊ុនបានប្តេជ្ញាចិត្តថា នឹងផ្តល់សេវាកម្មរហ័សជូនអតិថិជន ជាពិសេសការរក្សាជូននូវគ្រឿងបន្លាស់គ្រប់គ្រាន់ដើម្បីធានាជូននូវគុណភាពនៃការបំពេញការងាររបស់គ្រឿងចក្រ។

សម្រាប់ព័ត័មានបន្ថែមសូមទំនាក់ទំនង៖ ០៨៦ ៨៨ ៨៥ ៨៥ ឬគេហៈទំព័រ KNCG៕