(ភ្នំពេញ)៖ សម្រាប់ព្រឹត្តិការណ៍បាល់ទាត់ នៃពានរង្វាន់ខេមបូឌានលីគខាប់ ឆ្នាំ២០២២ បានឈានដល់វគ្គផ្តាច់ព្រ័ត្រហើយ ដោយមានភ្នំពេញក្រោន ប៉ះក្រុមវិសាខា នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន ស្មាត អ.អេស.អិន វេលាម៉ោង១៨៖៣០ ល្ងាច។

គួររំលឹកថា ភ្នំពេញក្រោន បន្ទាប់ពីបានឈានដល់វគ្គដណ្តើមយកជើងឯកនេះ កាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្របានយកឈ្នះណាហ្គា នៅក្នុងលទ្ធផល ៣-០ កាលពីថ្ងៃចន្ទ ទី២៣ ខែឧសភា ឆ្នាំ២០២២។

ចំណែកឯវិសាខាវិញ បន្ទាប់ពីបានឈានដល់វគ្គដណ្តើមជើងឯកនេះ កាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បានយកឈ្នះក្រុមព្រះខ័នរាជស្វាយរៀងនៅក្នុងលទ្ធផល ២-០ នាថ្ងៃអង្គារ ទី២៤ ខែឧសភា ឆ្នាំ២០២២ នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)៕