លោក Kovac វិលទៅកាន់លីគ Bundesliga ក្នុងនាមជាគ្រូបង្វឹកក្លិប Wolfsburg
25-05-2022 09:36
(វ៉ូសប៊ើក)៖ ក្លិបបាល់ទាត់អាល្លឺម៉ង់ VfL Wolfsburg បានតែងតាំងអតីតអ្នកចាត់ការក្លិប Bayern Munich លោក Niko Kovac ជាគ្រូបង្វឹកថ្មីរបស់ពួកគេលើកិច្ចសន្យារយៈពេល ៣ឆ្នាំនាថ្ងៃអង្គារ ជាការនាំបុរសសញ្ជាតិក្រអាតនេះ វិលត្រឡប់ទៅកាន់លីគ Bundesliga បន្ទាប់ពីអវត្តមានពីលីគនេះរយៈពេល ៣ឆ្នាំ។ នេះបើយោងតាមសារព័ត៌មាន CNA នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។
បុរសវ័យ ៥០ឆ្នាំរូបនេះបានជំនួសតំណែងលោក Florian Kohfeldt ដែលបានលាលែងពីក្លិប Wolfsburg កាលពីសប្តាហ៍មុន បន្ទាប់ពីបានដឹកនាំក្រុមបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១២ ក្នុងលីគ។
លោក Kovac បានដឹកនាំក្លិប Eintracht Frankfurt មុនពេលចំណាយពេល ១ឆ្នាំកន្លះដឹកនាំក្លិប Bayern៕