(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុន Motorola China បានបញ្ជាក់ជាផ្លូវការនូវស្មាតហ្វូនដែលមានកាមេរ៉ាក្រោយទំហំ 200MP ថ្មីមួយនឹងចេញលក់ក្នុងខែកក្កដា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Phone Arena នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២។

ការប្រកាសបង្ហាញនេះទំនងជាម៉ូដែលស្មាតហ្វូន Motorola Frontier ដែលមានពាក្យចចាមអារាមជាយូរមកហើយទាក់ទងនឹងការផ្លាស់ប្តូរទំហំការមេរ៉ានេះ។ ដោយផ្អែកលើការរំពឹងទុកកន្លងមក ក្រុមហ៊ុន Motorola ត្រូវបានគេរំពឹងថានឹងប្រើប្រាស់សេនស័រ 200 MP ISOCELL HP1 របស់ Samsung ។

កាមេរ៉ាចម្បង 200MP ត្រូវបានគេរំពឹងថានឹងបំពាក់បច្ចេកវិទ្យា OIS ហើយវានឹងមកជាមួយនឹងមុខងារកាមេរ៉ា 50MP ultra-wide និង 12MP telephoto រួមជាកម្រិតវីដេអូបានរហូតដល់ 8K ក្នុងល្បឿន 30fps ឯណោះ។ យ៉ាងណាមិញកន្លងមកក្រុមហ៊ុន Motorola ក៏បានបញ្ជាក់ដែរថាខ្លួន កំពុងធ្វើការនៅលើស្មាតហ្វូនដែលបំពាក់ឈីប Snapdragon 8+ Gen 1 ដែលវាអាចជាឧបករណ៍តែមួយដែលបំពាក់ជាមួយនឹងកាមេរ៉ាគោលទំហំ 200MP នោះ។

បើយោងតាមពាក្យចចាមអារាមកន្លងមកបង្ហាញថា Motorola Frontier នឹងមកជាមួយនូវអេក្រង់កោងទំហំ 6.67-inch pOLED ជាមួយនឹង refresh rate 144Hz រួមទាំងកាមេរ៉ាមុខមានទំហំ 60MP។ លើសពីនេះទៅទៀតស្មាតហ្វូនថ្មីនោះនឹងបំពាក់បន្ទះឈីប Snapdragon 8+ Gen 1 រួមជាមួយនឹង RAM 8/12GB និង Sorage 128/256GB ថែមទៀតផង។ ខណៈដែលគេសន្និដ្ឋានថា នឹងទទួលបានថាមពលថ្ម 4,500 mAh ជាមួយនឹងការសាកថ្មតាមខ្សែ 125W និងការសាកឥតខ្សែដែលនឹងប្រែប្រួលរវាងល្បឿន 30W និង 50W ៕