(ភ្នំពេញ)៖ ស្អែកនេះ ក្រុមហ៊ុនធំៗចំនួន១៤ នឹងសហការជាមួយ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំយកនូវឱកាសការងារចំនួន ២០៨៦ កន្លែង ក្នុងវេទិកាការងារប្រចាំខែ ដែលនឹងធ្វើឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសដោយផ្ទាល់ជាមួយ តំណាងក្រុមហ៊ុនទាំងអស់នោះបានដោយងាយស្រួល។

សូមជម្រាបថា ក្រុមហ៊ុនធំៗទាំង១៤ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិកក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត, AEON Cambodia, DKSH Cambodia , JACCS, SUNOMOON, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC, CIC, LUCKY MARKET, LUXELITE GROUP, BYD build your dream, SINET,Grab,Stay inspired ។

វេទិកាការងារនាថ្ងៃស្អែកនេះ នឹងរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់នូវ វិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់ក្រសួង សុខាភិបាល ៣ការពារ ៣កុំ ដើម្បីទប់ស្កាត់ការឆ្លងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើស រើសកម្លាំងពលកម្ម និងទទួលបានឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរកការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាមរយៈលេខទូរសព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៉ីអេ ខ្មែរ)៕