(ឡុងដ៏)៖ ការលក់ក្លិបបាល់ទាត់ Chelsea FC ត្រូវបានរដ្ឋាភិបាលចក្រភពអង់គ្លេស សម្រេចយល់ព្រមហើយ បន្ទាន់ពីមានការស្នើទិញរបស់ម្ចាស់ភាគហ៊ុនថ្មីលោក Todd Boehly ជាអ្នកជំនួញសញ្ជាតិអាមេរិក ដែលមានតម្លៃ ៤.២៥ពាន់លានផោនស្មើ ៥.៣២ពាន់លានដុល្លារ។នេះបើតាមការចេញផ្សាយដោយ BBC នាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២។

ក្លិបស្ថិតក្នុងទីក្រុងឡុងដ៏នេះ បានប្រកាសដាក់លក់កាលពីខែមីនា បន្ទាប់ពីម្ចាស់ក្លិបលោក Roman Abramovich ត្រូវរដ្ឋាភិបាលអង់គ្លេស ដាក់ទណ្ឌកម្មក្រោយលោកមានទំនាក់ទំនងជាមួយប្រធានាធិបតីរុស្ស៊ី Vladimir Putin ក្រោយពេលមានការវាយប្រហារទៅកាន់ទឹកដីប្រទេសអ៊ុយក្រែន។

ខណៈអំឡុងពេលនេះក្លិប Chelsea ក៏កំពុងស្ថិតក្នុងការគ្រប់គ្រង់របស់រដ្ឋាភិបាលនៅឡើយ ដោយនឹងផុតកំណត់នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ ពេលដែលទឹកប្រាក់បានពីការលក់នេះ រដ្ឋាភិបាលអង់គ្លេស មិនបានផ្តល់ឲ្យលោក Abramovich ទទួលបាននោះទេ ដោយជំនួសមកវិញនៅការបញ្ជូនចូលទៅក្នុងធនាគាដែលជាប់គាំង ដើម្បីបរិច្ចាគទៅអង្គការសប្បុរសធម៍ ចំពោះជនរង់គ្រោះដោយសង្រ្គាមនៅប្រទេសអ៊ុក្រែន។

បញ្ញាក់ផងថា លោក Roman Abramovich សញ្ជាតិរុស្ស៊ី ជាម្ចាស់ក្លិប Chelsea FC មានរយៈពេល ១៩ឆ្នាំមកហើយដែលស្ថិតក្នុងលីគអង់គ្លេស Premier League ចាប់តាំងពីឆ្នាំ២០០៣៕