(ភ្នំពេញ)៖ ក្រោយបំពេញការងារហត់អស់កម្លាំងរយៈពេលពេញមួយសប្តាហ៍ លោកអ្នកអាចអញ្ជើញទៅស្តាប់តន្ត្រីលំហែអារម្មណ៍ និងពិសាស្រាបៀរស្រស់បំផុតក្រោមបរិយាកាសដ៏រីករាយនៅរាត្រីថ្ងៃសុក្រ ទី២៧ ខែឧសភា ក្នុងកម្មវិធី 180 Glow Party នាំមកជូនដោយស្រាបៀរ កម្ពុជា ដើម្បីឲ្យរាត្រីចុងសប្តាហ៍របស់លោកអ្នកកាន់តែសប្បាយរីករាយ។

កម្មវិធី 180 Glow Party នឹងធ្វើឡើងនៅបារ៍ និងផាប់ល្បីៗនៅរាជធានីភ្នំពេញ តាខ្មៅខេត្តកណ្តាល និងខេត្តសៀមរាប ដើម្បីអតិថិជនអាចពិសាស្រាបៀររសជាតិស្រស់បំផុតរបស់ Cambodia Premium Draft Beer ដែលជាស្រាបៀរ Premium Draft ច្រកដបដំបូងបង្អស់នៅប្រទេសកម្ពុជា ជាមួយនឹងប្រម៉ូសិនពិសេស និងឱកាសឈ្នះរង្វាន់ទូរសព្ទដៃ និងសម្ភារៈស្អាតៗជាច្រើនថែមទៀតផង។

ជួបគ្នានៅបារ៍ ក្រោមដីដ៏ប្រណិតដំបូងគេបង្អស់ Metropole Underground ក្នុងសណ្ឋាគារ ហៃយ៉ាត់ រីជិនស៉ី ភ្នំពេញ ដោយមានវត្តមានក្រុមចម្រៀង P-Sand X Bro ចំណែកក្រុមចម្រៀង La Cima Cartel នឹងមានវត្តមាននៅ Pentagon ស្ថិតលើផ្លូវ ៣៣៤ ខណ្ឌបឹងកេងកង ខណៈតារាល្បីលោក Zono នឹងមានវត្តមាននៅ ភោជនីយដ្ឋាន និង ផាប់ «សន្យា» ស្ថិតតាមបណ្តោយផ្លូវលេខ21A ក្រុងតាខ្មៅ។

តារាចម្រៀង Original Song ដ៏ល្បី លោក ស៊ូលី ផេង នឹងអញ្ជើញចូលរួមកម្មវិធី 180 Glow Party នៅ CHEERS ស្ថិតក្នុងតំបន់ផាប់ស្ទ្រីតខេត្តសៀមរាប។

ចូលរួមទទួលយកភាពសប្បាយរីករាយនៅរាត្រីថ្ងៃសុក្រទាំងអស់គ្នាជាមួយស្រាបៀរ កម្ពុជា! តាមដានទំព័រហ្វ៊េសប៊ុកស្រាបៀរ កម្ពុជាដើម្បីទទួលបានព័ត៌មានថ្មីៗ៖ https://www.facebook.com/cambodiabeer

* ស្រាបៀរ កម្ពុជា ពិសាដោយការទទួលខុសត្រូវ។