(ភ្នំពេញ)៖ ការិយាល័យកណ្តាលរបស់ ក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៉ីស្តេត ឌីវេឡបភើរឯ.ក ដែលមានអាសយដ្ឋាននៅខាងក្រោយវត្តសំរោងអណ្តែត ទល់មុខនឹងក្លោងទ្វារ សួនសុបិន្តចំការព្រីង ត្រូវបានសម្ពោធដាក់ឱ្យដំណើរជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ ក្រោមវត្តមានរបស់ លោក ខេមរៈ សិរីមន្ត និងភរិយា ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាច្រើនរូប។

ថ្លែងទៅកាន់អតិថិជន និងភ្ញៀវកិត្តិយស ដែលអញ្ជើញចូលរួមនៅក្នុងពិធីសម្ពោធនូវអគារការិយាល័យកណ្តាលនេះ លោក ខេមរៈ សិរីមន្ត បានគូសបញ្ជាក់ថា ការបង្កើតឱ្យមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញនេះ គឺធ្វើឡើងទៅតាមសំណូមពរ របស់អតិថិជន ដែលជាអ្នកតាមជាវរាល់គម្រោងរបស់ក្រុមហ៊ុន ខេមរៈ សិរីមន្ត រៀលអ៉ីស្តេត ឌីវេឡបភើរឯ.ក តាំងពីដើមរៀងមក ជាពិសេស គឺបានកាត់បន្ថយពេលវេលារបស់អតិថិជន ដែលចង់សាកសួរព័ត៌មានអំពីទីតាំង ក៏ដូចជាធ្វើលិខិតស្នាមផ្សេងៗនៅភ្នំពេញតែម្តង ជាមួយការផ្តល់ជូននូវប្លង់រឹងស្របច្បាប់ ដែលទទួលស្គាល់ដោយអង្គភាពពាក់ព័ន្ធ។

លោកបានគូសបញ្ជាក់បន្ថែមថា ទីតាំងគម្រោងដីឡូតិ៍ថ្មី នេះគឺមានសក្ដានុពលខ្ពស់ទាំងការរស់នៅ និងសំរាប់ធ្វើអាជីវកម្ម ព្រោះនៅជិតនឹងខេត្តសៀមរាប ស្របពេលដែលខេត្តមួយនេះកំពុងមានការរីកចម្រើននៅលើគ្រប់ផ្នែកទាំងអស់ ពិសេសគឺវិស័យទេសចរណ៍ និងព្រលានយន្តហោះផងដែរ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២ សប្តាហ៍នេះ អតិថិជនអាចមកសាកសួរព័ត៌មាន ដោយផ្ទាល់នៅការិយាល័យកណ្តាលនៅរាជធានីភ្នំពេញនេះ ដោយនឹងមានការបើកលក់ដីឡូតិ៍ថ្មី នៅតំបន់អភិវឌ្ឍន៍ លោកឧកញ៉ា ខេមរៈ សិរីមន្ត បេះដូងអង្គរ ស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ចម្ងាយត្រឹមតែ ៥ គីឡូម៉ែត្រពីផ្សារពួក និង ផ្លូវជាតិលេខ ៦ ដែលមានមហាប្រូម៉ូសិនពិសេសទំហំ 5m x 20m តម្លៃត្រឹមតែ ១៧០០ដុល្លារ (1700$) ក្នុងមួយឡូតិ៍ប៉ុណ្ណោះ ដោយផ្តល់ជូននូវការបង់រំលោះដោយឥតការប្រាក់ ត្រឹមតែ ៣០ដុល្លារ (30$) ក្នុងមួយខែ ផងដែរ៕