(ឡុងដ៍)៖ កីឡាករលំដាប់អន្តរជាតិជប៉ុន Takumi Minamino នឹងរង់ចាំរហូតដល់បញ្ចប់ការប្រកួតរបស់ Liverpool ប៉ះនឹងក្រុម Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៃលីគ Champions League នៅទីក្រុង Paris នាថ្ងៃសៅរ៍ មុនពេលធ្វើការពិចារណា អំពីអនាគតរបស់លោក នៅឯក្លិបដែលលេងនៅលីគ English Premier League, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាករវ័យ២៧ឆ្នាំរូបនេះ បានចូលរួមជាមួយ Liverpool ក្រោយចាកចេញពីក្លិប RB Salzburg កាលពីខែមករា ឆ្នាំ២០២០, ប៉ុន្តែត្រូវបានដាក់ឲ្យចូលលេងយ៉ាងច្រើន ក្នុងនាមជាកីឡាកររបស់ក្រុម ដោយអ្នកចាត់ការ Juergen Klopp នៅអំឡុងពេលយុទ្ធនាការថ្មីៗនេះ ខណៈ Liverpool បានប្រកួតប្រជែង ក្នុងការដណ្តើមក្រុមកំពូលទាំង៤។

«មិនមានកីឡាករណាម្នាក់ មកពីជប៉ុន ធ្លាប់ឈរលើទីលានប្រកួតវគ្គផ្តាច់ព្រ័ត្រ លីគ Champions League នោះទេ, ដូច្នេះខ្ញុំចង់ធ្វើវា ហើយខ្ញុំនឹងគិតអំពីអនាគតរបស់ខ្ញុំ បន្ទាប់ពីការប្រកួតផ្តាច់ព្រ័ត្រ Champions League», នេះបើតាមសម្តីកីឡាករ Minamino បានប្រាប់សារព័ត៌មានជប៉ុន Kyodo News

Minamino ត្រូវបានគេលេចលឺព័ត៌មានថា ផ្លាស់ទៅលេងនៅក្លិបផ្សេង បន្ទាប់ពីស៊ុតបញ្ចូលទី១០គ្រាប់ ក្នុង២៤ការប្រកួត នៅក្នុងការប្រកួតទាំងអស់ ក្នុងរដូវកាលនេះ សម្រាប់ក្លិប Liverpool៕