(ឡុងដ៍)៖ អ្នកចាត់ការក្លិបបាល់ទាត់នារី Chelsea អ្នកស្រី Emma Hayes បានត្រូវបានតែងតាំង ជាអ្នកចាត់ការឆ្នើមប្រចាំរដូវកាល នៃលីគ FA Women's Super League នៅថ្ងៃពុធនេះ បន្ទាប់ពីបានដឹកនាំក្រុមរបស់អ្នកស្រី ដណ្តើមបានពានរង្វាន់លីគជាលើកទី៣ជាប់ៗគ្នា, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ។

អ្នកស្រី បានទទួលពានរង្វាន់សម្រាប់ឆ្នាំទី៣ ជាបន្តបន្ទាប់គ្នា បន្ទាប់ពីក្រុមរបស់អ្នកស្រី បានយកឈ្នះលើក្រុម Arsenal ដណ្តើមបានពានរង្វាន់ នៅវគ្គប្រកួតផ្តាច់ព្រ័ត្រ, ដោយចាញ់ត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្នុងពេញមួយរដូវកាល។

អ្នកស្រី Hayes ក៏បានដឹកនាំក្រុមរបស់នាង ដណ្តើមបានពានរង្វាន់ FA Cup ក្រោយយកឈ្នះលើក្រុម Manchester City កាលពីដើមខែនេះ។

ស្ត្រីសញ្ជាតិអង់គ្លេស, ដែលបានឈ្នះពានរង្វាន់១១គ្រឿង ក្នុងរយៈពេល១០ឆ្នាំរបស់នាង នៅឯក្លិបម្ចាស់កីឡដ្ឋាន Stamford Bridge រូបនេះ, ក៏បានជាប់ជាអ្នកចាត់ការឆ្នើមប្រចាំឆ្នាំ សម្រាប់លីគ WSL ផងដែរ នៅឯកម្មវិធីប្រគល់ពានរង្វាន់ League Managers Association កាលពីថ្ងៃអង្គារ៕