(ភ្នំពេញ)៖ លោកស្រី សុខ សោភា នាយិកាប្រតិបត្តិជាន់ខ្ពស់ទីផ្សារនៃធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា ចាប់ពីពេលនេះ តទៅ លោកអ្នកអាចធ្វើការផ្ទេរប្រាក់ ឬទទួលប្រាក់បានភ្លាមៗនៅទូទាំងពិភពលោក តាមរយៈម៉ាន់នីក្រាម (Money Gram )នៅលើអេស៊ីលីដាម៉ូបាលបាន យ៉ាងងាយស្រួល និងមានសុវត្ថិភាពខ្ពស់។

លោកស្រី សុខ សោភា បានបន្តថា ក្នុងនោះលោកអ្នកអាចផ្ទេរប្រាក់ ចេញទៅក្រៅប្រទេស ជាមួយអេស៊ីលីដាម៉ូបាល នៅក្នុងទូរស័ព្ទដៃរបស់លោកអ្នក ដើម្បីទូទាត់ថ្លៃទំនិញនាំចូល សាលារៀន ឬផ្ញើជូនក្រុមគ្រួសារទូទាំងពិភពលោកបានភ្លាមៗ គ្រប់ពេលវេលាតាមធនាគារ អន្តរការី ដែលមានស្លាកសញ្ញាម៉ាន់នីក្រាម ទូទាំងពិភពលោក ។ ករណីរូបិយប័ណ្ណនៃគណនីផ្ទេរចេញជាប្រាក់ផ្សេងនោះ ប្រព័ន្ធនឹងប្តូរដោយស្វ័យប្រវត្តិ ទៅជាដុល្លារអាមេរិក។

លោកស្រី សុខ សោភា បានបន្តទៀតថា លោកអ្នកអាចផ្ទេរប្រាក់ចេញទៅក្រៅប្រទេស បានដោយខ្លួនឯង តាមអេស៊ីលីដាម៉ូបាល គ្រប់ពេលវេលា ដោយ បញ្ចូលព័ត៌មាននៃការផ្ទេរប្រាក់ និងព័ត៌មានអ្នកទទួលឱ្យបានត្រឹមត្រូវ ។

លោកស្រីបន្ថែមថា ជាមួយគ្នានេះ លោកអ្នកក៏អាចទទួលប្រាក់ ដែលផ្ទេរចូលគណនីធនាគារ អេស៊ីលីដា ពីក្រៅប្រទេសទូទាំងពិភពលោក បានភ្លាមៗគ្រប់ពេលវេលា ដោយមិនអស់ថ្លៃសេវាផងដែរ ហើយអ្វីដែលពិសេសនោះ ទទួលប្រាក់ផ្ទេរចូលជាដុល្លារ ឬរៀលតាមប្រភេទរូបិយប័ណ្ណនៃគណនី របស់លោកអ្នកទទួល ហើយអាចដកប្រាក់បានភ្លាមៗ នៅតាមម៉ាស៊ីន អេ ធី អឹម របស់ធនាគារ អេស៊ីលីដា គ្រប់ទីកន្លែង ហើយថ្លៃសេវាផ្ទេរប្រាក់ គិតតែពីអ្នកផ្ទេរតែប៉ុណ្ណោះ ចំពោះអ្នកទទួលមិនគិតថ្លៃសេវាទេ ។

សម្រាប់តម្រូវការប្រើប្រាស់សេវាធនាគារ អេស៊ីលីដា ឬ ព័ត៌មានផ្សេងៗ សូមទាក់ទងទូរស័ព្ទ លេខ ០២៣ ៩៩៤ ៤៤៤ ឬ ០១៥ ៩៩៩ ២៣៣ (បម្រើ២៤ម៉ោង)។

ដើម្បីអាចផ្ទេរប្រាក់ក្រៅប្រទេសបាន សូម Update អេស៊ីលីដាម៉ូបាល លើ App Store (iOS/iPhone), Google Play (Android), ឬ AppGallery (Huawei) តាម Link នេះ៖ https://acledabank.com.kh/sl/install-app?l=khm

សូមពិនិត្យមើលរបៀបផ្ទេរប្រាក់ក្រៅប្រទេស តាម MoneyGram លើអេស៊ីលីដាម៉ូបាល៖ https://acledabank.com.kh/sl/?tmg1