(បរទេស)៖ ជារៀងរាល់ឆ្នាំ Apple តែងតែមានព្រឹត្តិការណ៍មួយនៅអំឡុងពាក់កណ្ដាលឆ្នាំ ដោយគេហៅថា WWDC ជាព្រឹត្តិការណ៍ដែលភាគច្រើនប្រកាសចេញទាក់ទងនឹងទៅនឹងផ្នែក Software សំខាន់ៗ សម្រាប់បំពាក់នៅលើផលិតផលជំនាន់ក្រោយៗ។

បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា Apple ទើបតែប្រកាសបង្ហាញជាផ្លូវការនៅព្រឹត្តិការណ៍ WWDC ប្រចាំឆ្នាំ ២០២២ របស់ពួកគេដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២។ ដោយឡែកសម្រាប់ពេវេលាវិញនឹងចាប់ផ្តើមនៅម៉ោង ១០:០០ព្រឹកនៅស្រុកគេ ដែលត្រូវនឹងម៉ោង ១:00 រំលងអាធ្រាតឈានចូលដល់ថ្ងៃទី ០៧ ខែមិថុនា នៅស្រុកខ្មែរ។

យ៉ាងណាព្រឹត្តិការណ៍នោះនៅតែជាប្រភេទ Digital ដដែល មានន័យថា មិនមានអនុញ្ញាតឲ្យមនុស្សចូលរួមទស្សនាផ្ទាល់នោះទេ ដូច្នេះគឺត្រូវចូលរួមតាមអនឡាញដូចឆ្នាំមុនអីចឹង។ បើទោះបីជា Developer មួយចំនួនត្រូវបានអញ្ជើញឱ្យចូលរូមនៅក្នុងបរិវេន Apple Park សម្រាប់ព្រឹត្តិការណ៍នោះក៏ដោយ។

នៅក្នុងព្រឹត្តិកាណ៍នេះក៏មានការប្រគល់ពានរង្វាន់ Apple Design Awards ផងដែរ ដែលនឹងធ្វើឡើងនៅថ្ងៃទៅ០៦ ខែមិថុនា ដដែលនៅវេលាម៉ោង ៥:០០ល្ងាចម៉ោងនៅប៉ាស៊ីហ្វិកដែលត្រូវនឹងម៉ោង ៨:០០ព្រឹកនៅស្រុកខ្មែរ។ ហើយនៅក្នុងព្រឹត្តិការណ៍នេះនឹងត្រូវបានប្រកាសបង្ហាញ Software សំខាន់ៗរបស់ Apple ផងដែររួមមាន iOS 16 ថ្មី, iPadOS 16, macOS 13, tvOS 16 ក៏ដូចជា watchOS 9 ជាដើម៕