(មេនឆេស្ទឺ)៖ ក្លិប Manchester United នឹងប្រកួតប៉ះ Atletico Madrid នៅទីក្រុង Oslo ប្រទេសន័រវេស ដែលជាផ្នែកមួយ នៃការត្រៀមរបស់ពួកគេ សម្រាប់រដូវកាលថ្មី, នេះបើតាមការឲ្យដឹងពីក្លិប លេងនៅលីគអង់គ្លេស Premier League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

ការប្រកួតលក្ខណៈមិត្តភាពនេះ នឹងធ្វើឡើងនៅកីឡដ្ឋាន Ullevaal Stadium នៅថ្ងៃទី៣០ ខែកក្កដាខាងមុខ។

ក្លិបទាំងពីរ បានជួបគ្នា ក្នុងការប្រកួតលីគ Champions League កាលពីដើមរដូវកាលនេះ ជាមួយនឹងក្រុម Atletico បានយកឈ្នះ២-១។

មុនពេលការប្រកួតលក្ខណៈមិត្តភាពរបស់ពួកគេ ប៉ះនឹង Atletico នោះ, ក្លិប United នឹងត្រូវប្រកួតប៉ះក្រុម Liverpool នៅថៃ នាថ្ងៃទី១២ ខែកក្កដា មុនពេលហោះទៅកាន់អូស្ត្រាលី ដើម្បីប្រកួតជាមួយក្រុម Melbourne Victory នៅថ្ងៃទី១៥ ខែកក្កដា និងប៉ះក្លិប Crystal Palace ៤ថ្ងៃបន្ទាប់។

សូមជម្រាបថា United បានបញ្ចប់នៅចំណាត់ថ្នាក់ទី៦ កាលពីរដូវកាលមុន ជាមួយនឹង៥៨ពិន្ទុ នៅលីគ Premier League ខណៈក្លិប Atletico Madrid បានស្ថិតនៅលំដាប់ទី៣ នៅលីគ LaLiga៕