(មេនឆេស្ទឺ)៖ ខ្សែការពារសញ្ជាតអង់គ្លេស របស់ក្លិប Manchester City កីឡាការិនី Lucy Bronze នឹងចាកចេញ នៅពេលដែលកិច្ចសន្យារបស់នាងចប់ នៅខែមិថុនាខាងមុខ, នេះបើតាមការអះអាងពីក្លិប ដែលលេងនៅលីគ Women's Super League ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាការិនី វ័យ៣០ឆ្នាំរូបនេះ បានចំណាយពេល៥ឆ្នាំ ក្នុងកិច្ចសន្យាចំនួន២លើក លេងនៅ City ដោយបង្ហាញខ្លួន១១១ប្រកួត និងស៊ុតបញ្ចូលទីបាន១៤គ្រាប់។

Bronze បានឈ្នះពានរង្វាន់លីគ FA Cup និង League Cup នៅអំឡុងពេលកិច្ចសន្យាទី២របស់នាង និងបានជាប់ជាកីឡាការិនីល្អបំផុត ប្រចាំឆ្នាំ២០២០ (FIFA Best Women's Player of the Year)។

នាងបានចូលរួមជាមួយកីឡាការិនីមួយចំនួនទៀត ដែលបានចាកចេញពីក្លិប កាលពីពេលថ្មីៗនេះ។ ខ្សែប្រយុទ្ធសញ្ជាតស្កុតឡេន Caroline Weir, អ្នកចាំទីសញ្ជាតបារាំង Karima Benameur Taieb, ខ្សែប្រយុទ្ធហ្សកហ្ស៊ី Stanway និងខ្សែបម្រើ Jill Scott ក៏បានប្រកាសពីការចាកចេញរបស់ពួកគេផងដែរ៕