(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះតទៅ អតិថិជនកំពុងប្រើប្រាស់សេវាកម្មអ៊ីនធឺណិតវ៉ាយហ្វាយរបស់ក្រុមហ៊ុនមិត្តហ្វូន អាចធ្វើការទូទាត់សេវាអ៊ីនធឺណិតវ៉ាយហ្វាយជាប្រចាំខែ ឬទូទាត់ទុកជាមុនក៏បាន ជាមួយទ្រូម៉ាន់នីខេមប៊ូឌៀ (TrueMoney Cambodia App) ដោយចំណាយពេលត្រឹមតែមួយនាទីជាការស្រាច់។

ដោយសារបច្ចេកវិទ្យានៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្នមានការរីកចម្រើនខ្លាំង គួរឲ្យកត់សម្គាល់ទៅលើផ្នែកឌីជីថល ជាពិសេសការទូទាត់ប្រាក់តាមបែបឌីជីថល។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ Metfone Internet WiFi ឲ្យកាន់តែមានភាពងាយស្រួលផងនោះ ក្រុមហ៊ុនបានសហការជាមួយដៃគូ ដែលមានភាពជឿនលឿនខាងផ្នែកទូទាត់សេវាកម្ម តាមបែបឌីជីថលនៅកម្ពុជាមានដូចជា៖

១៖ ក្រុមហ៊ុន eMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ eMoney App
២៖ ធនាគារ ABA: អតិថិជនក៏អាចទូទាត់ប្រាក់បានផងដែរតាមរយៈ ABA Mobile App
៣៖ ធនាគារ ACLEDA: អតិថិជនក៏អាចទូទាត់ប្រាក់តាមរយៈ ACLEDA Unity ToanChet
៤៖ ធនាគារ Canadia: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ Canadia Bank App
៥៖ ក្រុមហ៊ុន TrueMoney: អតិថិជនអាចទូទាត់ប្រាក់បានតាមរយៈ TrueMoney Cambodia App

អតិថិជនគ្រាន់តែមាន App របស់ធនាគារ ឬក្រុមហ៊ុនទាំងនេះ នៅក្នុងទូរសព្ទដៃរួចជាការស្រេច។ ក្រុមហ៊ុនមិត្តហ្វូន កំពុងតែធ្វើការសហការជាមួយធនាគារ និងក្រុមហ៊ុនដែលមានសក្តានុពលជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការ ក៏ដូចជាកាន់តែផ្តល់ភាពងាយស្រួលដល់អតិថិជនទាំងអស់គ្នាផងដែរ។

ចំពោះចម្ងល់ផ្សេងៗទាក់ទង និងប្រតិបត្តិការទូទាត់ប្រាក់ សូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០៩៧ ៦ ១៩៧ ១៩៧ ឬចូលទៅកាន់ទំព័រហ្វេសបុកផ្លូវការរបស់ មិត្តហ្វូនវ៉ាយហ្វាយ https://web.facebook.com/MetfoneInternetOfficial និង Telegram Channel https://t.me/Metfone_WiFi