(ឡុងដ៏)៖ ក្លិប Aston Villa បានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្លិប Sevilla ក្នុងទិញយកខ្សែបម្រើការពារកណ្តាល Diego Carlos ក្នុងតម្លៃប្រណាន ៣២លានដុល្លារ មកកាន់ទឹកដីលីគអង់គ្លេស Premier League ត្រៀមប្រជែងរដូវកាលក្រោយ។ នេះបើតាមការឲ្យដឹងរបស់ BBC នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

Diego Carlos ជាកីឡាករម្នាក់ធ្លាប់ទទួលបានការព្យាយាមទិញពីសំណាក់ក្លិប Newcastle United កាលខែមករា ខណៈបច្ចុប្បន្នរូបគេនិងធ្វើដំណើរទៅប្រទេសអង់គ្លេស នៅថ្ងៃព្រហស្បតិ៍ ដើម្បីពិនិត្យសុខភាព និងបញ្ចប់កិច្ចសន្យាផ្ទាល់ខ្លួនជាមួយក្លិន Aston Villa ដែលរូបគេជាកីឡាករទី២ ក្នុងទីផ្សារដោះដូរកីឡាករនារដូវក្តៅនេះ បន្ទាប់ពីការមកដល់របស់កីឡាករ Boubacar kamara ពីក្លិប Marseille ក្នុងលក្ខណ្ឌផ្ទេរគ្មានតម្លៃខ្លួន។

Diego Carlos ជាសមាជិកម្នាក់របស់ជម្រើសជាតិប្រេស៊ីល ដែលបានឈ្នះមេដាយមាស ព្រឹត្តិការណ៍កីឡាអូឡាំពិក (Tokyo Olympics) ដែលលេងបាន ៦ប្រកួតផងដែរ ដ្បិតក្នុងក្លិប Sevilla រូបគេលេងបាន ១៣៦ប្រកួតរកបាន ៦គ្រាប់៕