(វ៉ាស៊ីនតោន)៖ កីឡាកររត់ប្រណាំងសញ្ជាតអាមេរិក Matthew Centrowitz, ដែលបានឈ្នះមេដាយមាសអូឡាំពិក ក្នុងរយៈចម្ងាយ១៥០០ម៉ែត្រ ក្នុងឆ្នាំ២០១៦នោះ, ត្រូវអវត្តមានពីការប្រកួត រយៈពេល៣ខែ បន្ទាប់ពីទទួលការវះកាត់ជង្គង់, នេះបើយោងតាមសារព័ត៌មាន CNA នាយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ។

កីឡាករវ័យ៣២ឆ្នាំរូបនេះ បានលើកឡើងនៅក្នុងការបង្ហោះ លើ Instagram ថា ការវះកាត់បានទទួលជោគជ័យ។

កីឡាករ Centrowitz, ដែលក៏បានឈ្នះមេដាយមាស ចម្ងាយ១៥០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ 2016 World Indoor Championship នៅទីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក, បានធ្លាក់ចេញនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ រត់ប្រណាំងចម្ងាយ១៥០០ម៉ែត្រ នៅឯព្រឹត្តិការណ៍ Tokyo Olympics៕