(ភ្នំពេញ)៖ ឱកាសទទួលបានការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ៥០% ជាមួយអាហារឆ្ងាញ់ៗពិសាគ្រប់ប្រភេទមាននៅផ្សារទំនើប ព្រីនស៍ ថាមស៍ សឃ្វែរ ដែលនឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ខាងមុខនេះហើយ។
ព្រីនស៍ ថាមស៍ សឃ្វែរ បានរៀបចំលំហបើកទូលាយ និងសួនច្បារដែលមានការលម្អយ៉ាងស្រស់ស្អាត ព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានគេឲ្យឈ្មោះថាជាវិថី Oasis ។
ព្រីនស៍ ថាមស៍ សឃ្វែរ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះនរោត្តម និងមានការរចនាយ៉ាងទំនើប ប្រើកញ្ចក់ថ្លា និងលំហធំទូលាយ ក៏ដូចជាខ្យល់អាកាសបរិសុទ្ធតាមដងទន្លេ ដែលផ្តល់ជូននូវការទទួលទានអាហារបែបខាងក្រៅ ដែលមានបរិយាកាសល្អ។
លើសពីនោះ នាពេលរាត្រី ភ្លើងពណ៌ដ៏ស្រស់ស្អាតនៅទីនេះក៏បានបន្ថែមភាពទាក់ទាញដល់អ្នកធ្វើដំណើរទៅមកផងដែរ។
បច្ចុប្បន្ននេះ ក្នុងចំណោយហាងទាំងអស់នៅព្រីនស៍ ថាមស៍ សឃ្វែរ មាន៧៥% គឺជាហាងអាហារ ដែលអ្នកទាំងអស់គ្នាអាចទទួលអាហារឆ្ងាញ់ៗពីគ្រប់តំបន់ជាមួយក្រុមគ្រួសារ ឬមិត្តភក្តិជាទីស្រលាញ់ ដើម្បីបំពេញនូវរាល់តម្រូវការរសជាតិ របស់លោកអ្នក។ ភោជនីយដ្ឋានទាំងអស់បានត្រៀមខ្លួនជាស្រេច ដើម្បីផ្តល់ជូននូវមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទ ដែលក្នុងនោះរួមានអាហារសមុទ្រស្រស់ៗ អាហារសាស៊ីមីនិងស៊ូស៊ី និងអាហារពេញនិយមផ្សេងៗទៀតជាច្រើន ដូចជា BBQ មីអ៊ីតាលីនិងភីហ្សា អាហារចង្កាក់របស់ចិន ម្ហូប Shaanxi ភាគខាងជើង ឆ្នាំងស៊ុបស៊ីឈួន ម្ហូបចិនកាតាំង និងស៊ុបគ្រឿងក្នុងគោ Lingnan។ល។
ព្រីនស៍ ថាមស៍ សឃ្វែរ គឺពិតជាឋានសួគ៌នៃការទទួលទានអាហារ។ ទន្ទឹមនឹងនោះ ក៏មានចំណតរថយន្តធំទូលាយនៅខាងក្រោយ ដូច្នេះអ្នកមិនចាំបាច់បារម្ភថាគ្មានកន្លែងចតឡាន ពេលអ្នកទៅញ៉ាំអាហារពេលល្ងាចនោះទេ។
ជាមួយគ្នានោះ ក៏មានអាហារសម្រន់ និងសេវាកម្សាន្តផ្សេងៗផងដែរ ដូចជាហាងលក់ផ្លែឈើ Sica, Yomie's Rice X yogurt, ហាងលក់ទំនិញប្រណីត Lane Crawford, ហាងលក់គ្រឿងលម្អ និងផ្កាទាន់សម័យ, VR Film ជាលក្ខណៈក្នុងឡានក្រុង, ហាងសាឡនស្អាតពេញនិយម, មៃឡានហ្គូជីឡនឌ្រីជាដើម។
គម្រោងព្រីនស៍ ថាមស៍ សឃ្វែរ ត្រូវបានបែងចែកជាពីរដំណាក់កាល ដែលក្នុងដំណាក់កាលទី១ ហាងបានជួលអស់ទាំងស្រុងហើយ។ ដំណាក់កាលទី២ នឹងរៀបចំឡើងជាមួយនឹង គំនិតថ្មីស្រឡាង ដូចជាកន្លែងលក្ខណៈបើកចំហ រួមផ្សំនឹងការកម្សាន្ត ការច្នៃប្រឌិត និងអាហារឆ្ងាញ់ៗ ដែលនឹងធ្វើឱ្យយើងកាន់តែចង់ដឹងចង់ឃើញ និងទន្ទឹងរង់ចាំគ្រប់គ្នា។ គម្រោងនេះគ្រោងនឹងដាក់ឱ្យដំណើរការនៅឆ្នាំក្រោយផងដែរ៕