(បរទេស)៖ ក្រុមហ៊ុន Broadcom Inc បានប្រកាសបង្ហាញឱ្យដឹងថាកំពុងទិញយកក្រុមហ៊ុនផ្តល់សេវាកម្ម Cloud មួយដែលមានឈ្មោះថា VMware Inc ក្នុងកិច្ចព្រមព្រៀងជាសាច់ប្រាក់ និងភាគហ៊ុនចំនួន ៦១ពាន់លានដុល្លារ ដើម្បីបង្កើនល្បឿននៃការពង្រីកខ្លួនទៅក្នុងអាជីវកម្មសូហ្វវែលសហគ្រាស។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២។

ការទិញយកនេះ គឺជាការប្រកាសដ៏ធំបំផុតទីពីរនៅទូទាំងពិភពលោកមកទល់ពេលនេះ បន្ទាប់ពីកិច្ចព្រមព្រៀងរបស់ Microsoft Corp ចំនួន ៦៨.៧ពាន់លានដុល្លារដើម្បីទិញយកក្រុមហ៊ុនផលិតវីដេអូហ្គេម Activision Blizzard Inc កាលពីខែមករា។

ទន្ទឹមនឹងការទិញយកខាងលើនេះម្ចាស់ភាគហ៊ុន VMware នីមួយៗនឹងទទួលបាន ១៤២.៥០ ដុល្លារក្នុងមួយហ៊ុន ដែលជាលទ្ធផលនៅក្នុងបុព្វលាភទទួលបានលើសពី ៤៨ភាគរយដល់ការបិទភាគហ៊ុនចាប់តាំងពីកិច្ចពិភាក្សាកិច្ចព្រមព្រៀងត្រូវបានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី២២ ខែឧសភា៕