(ភ្នំពេញ)៖ ក្រុមហ៊ុន WB Sport Village ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group បានរៀបចំកម្មវិធី «Meet and Greet Night» នៅសណ្ឋាគារ សុខា ភ្នំពេញ កាលពីយប់ថ្ងៃទី២៧ ឧសភា ដើម្បី ជួបជុំអតិថិជន និងផ្សព្វផ្សាយបន្ថែមពីគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដែលជាគម្រោងដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងតំបន់ជ្រោយចង្វារ ជាប់នឹងពហុកីឡដ្ឋានមរតកតេជោ។

ក្នុងកម្មវិធីនេះ បានផ្តល់ជូនយ៉ាងពិសេស សម្រាប់អតិថិជនដែលចូលរួមដូចជា៖
-ទទួលបានការបញ្ចុះតម្លៃ៦%បន្ថែមទៅលើលក្ខខណ្ឌបង់ប្រាក់ដែលមានស្រាប់
-ទទួលបានកាដូជាប័ណ្ណបញ្ចុះតម្លៃ៥០០$
- ការបង់រំលស់ដោយឥតការប្រាក់រយៈពេលរហូតដល់៥៥ខែ
-ទទួលបានការវាយពងមាស ដើម្បីទទួលរង្វាន់ជាសំភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនថែមទៀតផង។

ក្នុងកម្មវិធីនេះដែរ នាយកប្រតិបត្តិ នៃគម្រោង WorldBridge Sport Village លោកសាយម៉ុន វ៉ាន់ឃ្លីហ្វ (Dr. Simon Vancliff ) បានប្រគល់រង្វាន់ និងថតរូបទុកជាអនុស្សាវរីយ៍ជាមួយអតិថិជនដែលបានវិនិយោគក្នុងកម្មវិធីនេះផងដែរ។

គួរបញ្ជាក់ផងដែរថាគម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និងលំនៅឋាន «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» គឺជាគម្រោងដ៏ធំស្កឹមស្កៃទំនើបដំបូងគេបង្អស់ស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះ-ឈ្នះ ក្នុងតំបន់ជ្រោយចង្វារ ជាប់នឹងពហុកីឡដ្ឋានមរតកតេជោ ដែលនឹងផុសរូបរាងឡើងនៅភាគខាងជើងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗ ខាងមុខនេះហើយ។

ស្ថិតក្នុងតំបន់ទីប្រជុំជន ដ៏មានសក្តានុពលខ្លាំងមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែប - ស្ពាន- ផ្លូវគមនាគមន៍ខ្វាត់ខ្វែង- ប្រព័ន្ធដឹកជញ្ជូនសាធារណៈ - មន្ទីរពេទ្យ - សាលារៀនជាតិ និងអន្តរជាតិក្លឹបហាត់ប្រាណ -កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញទំនើបៗ និងទីកន្លែងផ្សេងៗទៀតជាច្រើនដែលស្ថិតនៅជុំវិញតម្តង។ កន្លែងដ៏ល្អឥតខ្ចោះបែបនោះ គឺពិតជាស័ក្តិសមណាស់សម្រាប់ មនុស្សសម័យថ្មីដែលបានជ្រើសរើសលំនៅដ្ឋានរបស់គម្រោងភូមិកីឡដ្ឋានវើលដ៏ប្រើដនេះ។

អតិថិជន អាចអញ្ជើញទៅកាន់ការិយាល័យលក់គម្រោងផ្ទាល់ ដើម្បីសាកសួរព័ត៌មាន និងប្រម៉ូសិនពិសេសៗបន្ថែមទៀតដែលមានទីតាំងស្ថិតនៅ អគារ The Bridge SOHO ផ្លូវរដ្ឋសភាជាតិ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន ឬទំនាក់ទំនងតាមរយៈលេខ 095 895 456 /087 611 147៕