(កូរ៉េ)៖ ផលិតករល្បីម្នាក់ ក្នុងផលិតកម្ម BigHit Music គឺលោក Pdogg បាននៅជាមួយ BTS តាំងពីដើមមក តាមរយៈការបង្កើតតន្ត្រីនានា រហូតធ្វើឲ្យក្រុមនេះក្លាយជាតារាដែលល្បីល្បាញខ្លាំង ក្នុងវិស័យ K-POP។

នៅក្នុងបទសម្ភាសន៍ថ្មីមួយ លោក Pdogg បានបើកចំហអំពីអាជីព និងទំនាក់ទំនងរបស់លោកជាមួយ BTS។ លោកបានចូលរួមជាមួយ BigHit Music បន្ទាប់មកចូលទៅ BigHit Entertainment ក្នុងឆ្នាំ ២០០៧ ពោលគឺរយៈពេលប្រាំមួយឆ្នាំ មុន BTS បង្កើតឡើង។ មុនពេលបង្កើតក្រុម BTS លោក Pdogg បាននិពន្ធបទភ្លេងក្នុងស្ទូឌីយោសម្រាប់ 8Eight ដែលជាក្រុមរួមគ្នា និងអ្នកលេងភ្លេង Lim Jeong Hee (ត្រូវបានគេស្គាល់ថា J-Lim)។

យ៉ាងណាមិញ តបតាមសំណើរបស់ប្រធានក្រុមហ៊ុន គឺ Bang Si Hyuk បានធ្វើឲ្យលោក Pdogg ក្លាយជាផលិតករសំខាន់របស់ BTS។ លោកបានផលិតបទចំនួនប្រាំក្នុងចំណោមប្រាំបួននៃអាល់ប៊ុមដំបូងរបស់ BTS ដែលមានចំណងជើងថា 2 Cool 4 Skool: បទដែលមានចំណងជើងថា «No More Dream», «We Are Bulletproof Pt. 2», «Skit: Circle Room Talk», «Outro: Circle Room Cypher» និង «길» (Gil / Path) ជាដើម។

ចាប់តាំងពីពេលនោះមក Pdogg បាននៅជាមួយ BTS គ្រប់ជំហាន។ ឥឡូវនេះលោក គឺជាអ្នកផលិតដ៏ល្បីល្បាញបំផុត និងទទួលបានប្រាក់ខែខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង លើសពីប្រាក់ចំណូលរបស់នាយកប្រតិបត្តិកំពូលនៅ LG, Samsung និង Hyundai ទៅទៀត។

នៅឆ្នាំ២០២១ លោក Pdogg ត្រូវបានរាយការណ៍ថារកបាន ៤០.០៧ ពាន់លានវ៉ុន ប្រហែល ៣៤.២៩ លានដុល្លារ។ សម្រាប់ BTS ទ្រព្យសម្បត្តិសុទ្ធរបស់ក្រុមនេះ ត្រូវបានគេរាយការណ៍ថាមានចំនួន $១០០លានដុល្លារក្នុងឆ្នាំ ២០២២៕