(ភ្នំពេញ)៖ មន្ទីរសម្រាកព្យាបាលស៊ីងមេដខេមបូឌា សហការជាមួយវិទ្យាស្ថានសុខាភិបាល របស់ប្រទេសសិង្ហបុរី គូបប៊លហែល អាស៊ី ប៉ាស៊ីហ្វិក នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ បានរៀបចំកម្មវិធីចុះឈ្មោះស្ថាប័នសុខភាព (HEALTH DIRECTORY) ដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ដែលមានវត្តមានក្នុងប្រទេសកម្ពុជា ទៅក្នុង GlobalHealth Magazine សម្រាប់ឆ្នាំ២០២២ ដែលពិធីនេះបានធ្វើឡើងនៅសណ្ឋាគារហៃយ៉ាតភ្នំពេញ។

លោកស្រី ពិន នេត្រា សហស្ថាបនិករបស់ក្រុមហ៊ុនខេមជេដអាស៊ា និងជានាយិកាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងមេដ បានថ្លែងថា គោលបំណងតែមួយរបស់យើងគឺ លើកកម្ពស់ស្តង់ដារមន្ទីរពេទ្យ ខណៈដែលពួកគាត់កំពុងខិតខំប្រកួតប្រជែងពីគុណភាពក៏ដូចជា ប្រសិទ្ធភាពដែលគួរតែមានការទទួលស្គាល់ និងគាំទ្រពីប្រទេសជិតខាង ព្រមទាំងជួយបង្កើតបណ្តាញ និងភាពជាដៃគូលើឆាកអន្តរជាតិ។

លើសពីនេះទៀត គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វិក ជាវិទ្យាស្ថានពហុបំណង (multidimensional) ដែលផ្ដោតលើទេសចរណ៍វេជ្ជសាស្ត្រ ជាមួយនឹងសេវាកម្ម និងវេទិការពេទ្យដែលគ្របដណ្តប់លើបណ្តាញបោះពុម្ព ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម មានទីតាំងក្នុងប្រទេសសិង្ហបុរី។ នេះជាលើកទីមួយរបស់គូបប៊លហែល អាស៊ីប៉ាស៊ីហ្វិក ដែលបានបោះ ជំហានមកដល់កម្ពុជា ដើម្បីចុះបញ្ជីឈ្មោះស្ថាប័នសុខភាពប្រចាំអាស៊ី ប៉ាស៊ីហ្វិក បន្ទាប់ពីឥណ្ឌារួមមាន៖ ប្រទេសថៃ, ប្រទេសវៀតណាម, ប្រទេសសិង្ហបុរី, ប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូនេស៊ី។

បន្ថែមពីនេះទៀត គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វិក បានត្រូវគេទទួលស្គាល់ថា ស្ថាប័នកំពូលមួយក្នុងការលើកកម្ពស់ទេសចរណ៍វេជ្ជសាស្ត្រ និងបានទទួលជោគជ័យតាំងពីឆ្នាំ២០១៦ ក្នុងការជួយអ្នកជំងឺអន្តរជាតិស្វែងរកការថែទាំ សុខភាពប្រកបដោយគុណភាពនៅទូទាំងអាស៊ីប៉ាស៊ីហ្វិកលើផ្នែកមានដូចជា៖

*ទី១៖ ទទួលស្គាល់ចំពោះការច្នៃប្រឌិតដ៏អស្ចារ្យក្រុមហ៊ុនរបស់អ្នកៗ។
*ទី២៖ ទាក់ទាញឱកាសអាជីវកម្មថ្មីៗ និង ឈានដល់អតិថិជនសក្តានុពល។
*ទី៣៖ ត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី Global health and Travel AsiaPacific។
*៤ទី៖ ឈានដល់អ្នកដឹកនាំផ្នែកថែទាំសុខភាពនៅអាស៊ី ប៉ាស៊ីហ្វិក។
*និងទី៥៖ ទទួលស្គាល់ស្ថាប័នរបស់អ្នកជាសេវាថែទាំសុខភាពល្អបំផុតក្នុងតំបន់៕