(ម៉ូណាកូ)៖ កីឡាករ Sergio Perez បានឈ្នះពាននៃការប្រណាំងរថយន្ត Formula 1 នៅព្រឹត្តិការណ៍ Monaco Grand Prix 2022 ដែលនេះជាលទ្ធផលជ័យជម្នះទី៥ របស់ក្រុម Red Bull ដែលធ្វើបានក្នុងរដូវកាលនេះ ក្នុងការប្រណាំង ៧៨ជុំនៃទីលានមានរយៈចម្ងាយ ៣,៣៣៧គីឡូម៉ែត្រ។
កម្មវិធី Monaco Grand Prix 2022 ដែលជាការប្រណាំងជុំទី៧ នារដូវកាលឆ្នាំ២០២២ នេះ ក្រុមប្រណាំង Red Bull ធ្វើបានដោយកីឡាករ Sergio Perez ឈរលេខ១ ជាមួយមិត្តរួមក្រុម Max Verstappen ឈរលេខ៣ និងកីឡាករ Carlos Sainz ឈរលេខរៀងទី២ បើកឲ្យក្រុមប្រណាំង Ferrari។
គួរបញ្ជាក់ផងថា សម្រាប់ការប្រណាំងរថយន្តកម្រិត Formula 1 ជាបន្ទាប់ទៀត នឹងធ្វើឡើងនៅប្រទេសអាស៊ែបៃហ្សង់ (Azerbaijan) នៃកម្មវិធីជុំទី៨ ក្នុងព្រឹត្តិការណ៍ Azerbaijan Grand Prix 2022 ដែលមានរយៈចម្ងាយ ៦,០០៣គីឡូម៉ែត្រ ក្នុងការប្រណាំងជាង ៥១ជុំនាទីក្រុង Baku នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២៕