(បរទេស)៖ កម្មវិធី Telegram ត្រូវបានគេរាយការណ៍មកថា គ្រោងនឹងដាក់បង្ហាញគម្រោងថ្មីរបស់ខ្លួន ដោយគម្រោងនោះគឺ មានឈ្មោះថា Premium Plan សម្រាប់គណនីបង់ប្រាក់ ដែលវានឹងផ្ដល់អត្ថប្រយោជន៍ ក៏ដូចជាមុខងារថ្មីៗជាច្រើនទៀតសម្រាប់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា បច្ចុប្បន្ននេះ Telegram បាន Free គ្រប់យ៉ាងដល់អ្នកប្រើប្រាស់ ជាពិសេសគឺទំហំនៃការផ្ទុកទិន្នន័យ ខណៈដែល Telegram មិនបានការ ផ្សព្វផ្សាយពាណិជ្ជកម្ម ឬការលក់ subscription ប៉ុន្តែឆាប់ៗខាងមុខនេះ Telegram នឹងដាក់ចេញគម្រោង Premium សម្រាប់ គណនីបង់ប្រាក់។

ពាក់ព័ន្ធនឹងគម្រោង Premium សម្រាប់ គណនីបង់ប្រាក់នេះ គេនៅមិនទាន់ទទួលបានព័ត៌មានលម្អិតនោះទេ គ្រាន់តែ ដឹងថា គណនី Premium ឬគណនីបង់ប្រាក់ នឹងទទួលបានលក្ខខណ្ឌនៃការប្រើប្រាស់ច្រើនលើសពីអ្វីដែល Telegram ដាក់ឱ្យប្រើ ប្រាស់នាពេលបច្ចុប្បន្ន ហើយចំពោះតម្លៃសេវាកម្មនោះក៏មិនទាន់ដឹងផងដែរ។

គួរបញ្ជាក់ផងដែរថា Telegram បច្ចុប្បន្នបានក្លាយជាកម្មវិធីមួយដ៏ពេញនិយម បន្ទាប់ពីបង្កើតឡើងដោយបងប្អូនជនជាតិរុស្ស៊ីពីរនាក់គឺ Nikolai និង Pavel Durov នៅឆ្នាំ២០១៣ និងបានដំណើរការដោយមូលនិធិមួយរបស់លោក លោក Pavel Durov ហើយក្រោយៗមកទៀតក៏មានការវិនិយោគពី សំណាក់ វិនិយោគិនផ្សេង៕