(ប៉ារីស)៖ Rafael Nadal ត្រូវជួបម្ចាស់ការពារតំណែងជើងឯក Novak Djokovic ក្នុងកម្មវិធីប្រកួតវាយកូនបាល់ (Tennis) French Open 2022 ក្នុងវគ្គ ៨នាក់ចុងក្រោយ បន្ទាប់ពីកីឡាករអសស្ប៉ាញខាងលើបានយកឈ្នះ Felix Auger ក្នុងជុំទី៤។

នេះជាការប៉ះគ្នាដ៏អស្ចារ្យរវាងកីឡាករជើងខ្លាំង Nadal និង Djokovic សម្រាប់ព្រឹត្តិការណ៍ French Open របស់បារាំងរដូវកាលនេះ ដ្បិតបុរសសញ្ជាតិអេស្ប៉ាញ Nadal ដែលកំពុងឈរលេខរៀងទី៥ ក្នុងចំណាត់ថ្នាក់ពិភពលោកនោះ គឺជាម្ចាស់ពានចំនួន ១៣សម័យកាល គ្រាដែលគូប្រជែង Djokovic ទើបតែស្គាល់ជ័យជម្នះលើកពាននេះបាន ២លើកប៉ុណ្ណោះ។

ដ្បិតមានកីឡាករ Alexander Zverev ប៉ះ Carlos Alcaraz ដើម្បីរកគូប្រជែងជាមួយរវាងជើងខ្លាំងទាំងពីរមាន Nadal ឬកីឡាករ Djokovic នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ផងថា សម្រាប់ French Open 2022 បានចាប់ផ្តើមតាំងពីថ្ងៃទី២២ ខែឧសភា ហើយនឹងបញ្ចប់ទៅវិញនៅថ្ងៃទី០៥ ខែមិថុនាខាងមុខ៕