(ភ្នំពេញ)៖ ភាគខាងត្បូងនៃរាជធានីភ្នំពេញ យើងទាំងអស់គ្នាប្រាកដជាស្គាល់ ពីមហាវិថីសម្តេចតេជោ ដែលតែងនិយមហៅថាផ្លូវ៦០ ម៉ែត្រ និងផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ 50 ម៉ែត្រ) កំពុងតែមមាញឹកអភិវឌ្ឍជាមួយនឹងសន្ទុះយ៉ាងលឿន មានទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ គម្រោងអភិវឌ្ឍអចលនទ្រព្យ ពាណិជ្ជកម្ម ផ្សារទំនើប សាលារៀនអន្តរជាតិ មន្ទីរពេទ្យអន្តរជាតិ ដើម្បីក្លាយជាទីក្រុងរណបក្នុងពេលឆាប់ៗ ស្របតាមទៅតាមផែនការមេ ឆ្នាំ២០៣៥។

ដឹស្តា មេរាហ្កាដិន ជាគម្រោងអភិវឌ្ឍលើផ្ទៃដីរហូតដល់ ៤០ ហិចតា ដែលពោពេញទៅដោយសក្តានុពលនៃលំហបៃតង ក្រោមការអភិវឌ្ឍរបស់បុរី ប៉េង ហួត បានក្លាយជាចំណែកមួយនៃការអភិវឌ្ឍភាគខាងត្បូង មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវក្រវ៉ាត់ក្រុងទី២ (ផ្លូវ ៥០ម៉ែត្រ) ចំងាយ ៣នាទីប៉ុណ្ណោះ ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ។

គម្រោងនេះផ្ទាល់ ជាគម្រោងអភិវឌ្ឍបែបធម្មជាតិលេចធ្លោជាងគេ ក្នុងតំបន់ដែលកំពុងតែទទួលបាននូវការអភិវឌ្ឍចម្រុះឥតឈប់ឈរ ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធធំទូលាយ រៀបចំឡើងតាមស្តង់ដារនៃការរស់នៅ រួមមានសួនច្បារធំជាងគេ អមដោយដើមឈើធំៗ បណ្តុំទៅដោយរុក្ខជាតិដ៏ស្រស់បំព្រង ជាពិសេសផ្កាចម្រុះពណ៌ជាច្រើនប្រភេទរីកគ្រប់រដូវកាល វេទិកាសិល្បៈនិងសាលប្រគុំតន្រ្តីកណ្តាលសួនច្បារ ទីធ្លាកីឡា ក្លឹបហាត់ប្រាណដ៏ទំនើបទាន់សម័យ ទីតាំងពិចនិចជួបជុំសម្រាប់គ្រួសារ និងសួនកុមារដែលមានឧបករណ៌ប្លែកៗជាច្រើនប្រភេទ សម្រាប់ការកម្សាន្តចម្រុះ ផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ប្រកបដោយកិត្យានុភាព ផាសុកភាព ភាពរីករាយ និងភាពស្រស់ថ្លាទ្វេដង ក្នុងការរស់នៅជាមួយឧត្តមភាពបែបធម្មជាតិ។

ក្រៅពីការអភិវឌ្ឍផ្សារភ្ជាប់បែបធម្មជាតិ ដឹស្តា មេរាហ្កាដិន បានបន្ថែមនូវតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងគម្រោង ក៏ដូចជាក្នុងតំបន់ បានក្លាយជាសហគមន៍រស់នៅទំនើបចម្រុះ។ ក្នុងគម្រោងនេះទៀតសោត បានផ្តល់ជូននូវវីឡាស៉ីវិល័យជាច្រើនប្រភេទ ដែលរួមមាន៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ និងហ្សបហោស៍ ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ គុណភាពសំណង់រឹងមាំ និងសោភ័ណភាពដ៏ល្អឥតខ្ចោះ ផ្តោត់សំខាន់ទៅលើការរស់នៅសម័យទំនើប ដើម្បីផ្ដល់នូវជម្រើសកាន់តែសម្បូរបែបដល់អតិថិជន។

អតិថិជន ដែលមានបំណងចង់បានគេហដ្ឋាន ក្នុងគម្រោងដឹ ស្តា មេរាហ្កាដិន លោកអ្នកនឹងទទួលបានការផ្តល់ជូនប្រូម៉ូសិន ពិសេសជាមួយនឹងការបង់ប្រាក់កាន់តែមានភាពងាយស្រួល។ លើសពីនេះទៅទៀត លោកអ្នកអាចធ្វើការបង់រំលស់ ជាមួយនឹងធនាគារដៃគូ ដែលមានអត្រាការប្រាក់សមរម្យចាប់ពី 4.39% ឡើងទៅ ទំហំកម្ចីរហូតដល់ 100% ថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទូរសព្ទលេខ 015 90 6789 ឬ Email: [email protected] ឬចូលទៅកាន់គេហទំព័រ Facebook: www.facebook.com/boreypenghuoth ឬអាចអញ្ជើញមកសាកសួរព័ត៌មាន ពីគ្រប់ការិយាល័យលក់ ដែលមានទីតាំងក្បែរលោកអ្នក រៀងរាល់ម៉ោងធ្វើការ៕