(កំពង់ធំ)៖ នៅថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ តូ្រវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ គ្រឹះស្ថានមីកូ្រហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន(ខេមបូឌា) ម.ក បាននាំយកសម្ភារៈមួយចំនួនផ្តល់ជូនសាខាឃុំចំនួន៥ ដែលស្ថិតក្នុងសុ្រកសន្ទុក និងសុ្រកបារាយណ៍ ខេត្តកំពង់ធំ។

សម្ភារៈឧបត្ថម្ភដែល ណុងហឹប ហ្វាយនែន បានផ្តល់ជូនសាលាឃុំទាំង៥ មានដូចជា កៅអីជ័រ ចំនួន ៧៥កៅអី ធុងដាក់សំរាមចំនួន ១០ធុង ក្រដាសA4 ចំនួន ១០កេស រួមនឹងទាំងថវិការមួយចំនួនផងដែរ។ គោលបំណងដែលផ្តល់ខាងលើនេះ គឺដើម្បីសម្រូលដល់ការងាររបស់សាលាឃុំ ក្នុងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋទូទៅក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា គ្រឹះស្ថានមីកូ្រហិរញ្ញវត្ថុ ណុងហឹប ហ្វាយនែន គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារ ណុងហឹប ដែលជាធនាគារ ដែលមានប្រតិបត្តិការអាជីវកម្មធំមួយនៃសាធារណរដ្ឋកូរ៉េ។

ណុងហឹប ហ្វាយនែន កំពុងធ្វើប្រតិបត្តិការអាជីវកម្មនៅ រាជធានីភ្នំពេញ និងខេត្តចំនួន ១១ ដូចជា កំពត កែប ព្រះសីហនុ តាកែវ កំពង់ស្ពឺ កណ្តាល កំពង់ធំ សៀមរាប ព្រៃវែង ស្វាយរៀង និងកំពង់ចាម ដែលផ្តល់នូវសេវាកម្មប្រាក់កម្ចី ដូចជា៖ កម្ចីគេហដ្ឋាន កម្ចីខ្នាតតូចបំផុត កម្ចីអាជីវកម្មខ្នាតតូច កម្ចីសហគ្រាសខ្នាតតូច និងមធ្យម និងកម្ចីទឹកស្អាត និងអនាម័យ ផងដែរ៕