(ភ្នំពេញ)៖ ដោយមើលឃើញពីគុណភាព និងភាពល្បីល្បាញរបស់ម៉ាក KENNETH COLE New York ក្រុមហ៊ុន ភ្នំពេញហាងនាឡិកាស្វីស បានសម្រេចនាំយកនាឡិកាដៃ ម៉ាក KENNETH COLE New York មកកាន់ប្រទេសកម្ពុជា ដើម្បីឲ្យប្រជាជនកម្ពុជា បានស្គាល់ និងបានប្រើប្រាស់ផលិតផលម៉ាកដ៏ល្បីល្បាញកម្រិតពិភពលោកមួយនេះផងដែរ។ លោកអ្នកអាចរកទិញ នាឡិកាម៉ាក KENNETH COLE នៅគ្រប់សាខា របស់ ROMANSON នៅក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុន KENNETH COLE បានបង្កើតឡើងក្នុងឆ្នាំ១៩៨២ នៅទីក្រុង New York សហរដ្ឋអាមេរិក ។ផលិតផលដំបូងរបស់ KENNETH COLE គឺជាស្បែកជើងរបស់នារី ដែលទទួលបានជោគជ័យខ្លាំងបំផុត ដោយលក់បានរហូតដល់ជាង ៤០,០០០គូ ក្នុងរយៈពេលត្រឹមតែ៣ថ្ងៃកន្លះប៉ុណ្ណោះ។

ក្នុងឆ្នាំ១៩៩៦, KENNETH COLE New York បានចាប់ផ្ដើមបញ្ចេញផលិតផលថ្មីរបស់ខ្លួន គឺជានាឡិកាដៃ សម្រាប់បុរស-នារី ។ការបំផុសគំនិតក្នុងការផលិតនាឡិការបស់ខ្លួន Kenneth Cole បានជ្រើសរើសស្ថាបត្យករដ៏ល្បីល្បាញ ក្នុងការច្នៃប្រឌិតម៉ូតនីមួយៗប្រកបដោយប្រណិតភាព និងភាពទាន់សម័យ ទៅតាមរបៀបរស់នៅក្នុងសង្គមបែបសម័យទំនើប។

ប្រការទាំងនេះបានធ្វើឲ្យម៉ាកសញ្ញា Kenneth Cole ទទួលបាននូវភាពជឿជាក់ និងក្លាយជានិមិត្តរូបនៃម៉ាកសញ្ញាដែលមានគុណភាព ការរចនាម៉ូតទាន់សម័យ និងមាននិន្នាការក្នុងការប្រមូលផ្ដុំបច្ចេកវិជ្ជា និងវិស្សកម្ម ដែលឈានមុខគេ។

បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ ក្នុងឆ្នាំ១៩៩៩ KENNETH COLE បានបន្តផលិតផលិតផលជាច្រើនទៀតដូចជា សម្លៀកបំពាក់ វ៉ែនតា កាបូបស្ពាយ ទឹកអប់ ជាដើម ។
រហូតមកដល់បច្ចុប្បន្ន ផលិតផលម៉ាក KENNETH COLE បានគ្របដណ្ដប់ជាង៧០ប្រទេស ជុំវិញពិភពលោក។

ខាងក្រោមនេះ ជាទីតាំងសាខា ROMANSON ដែលលោកអ្នកអាចរកទិញ នាឡិកាម៉ាក KENNETH COLE៖
១៖ ROMANSON ហ្សាលដឺហ្គោល Tel: 092/015 872 666
២៖ ROMANSON អូឡាំព្យាស៊ីធី Tel: 099 972 666
៣៖ ROMANSON រតនាផ្លាហ្សា Tel: 085 872 666
៤៖ ROMANSON ស៊ីធីម៉ល Tel: 077 872 666
៥៖ ហាង ជា ឡេង នាឡិកា ROMANSON Tel: 012 885 677