(កូរ៉េ)៖ តារាសម្តែងស្រីល្បីល្បាញបំផុតប្រចាំប្រទេសកូរ៉េ ដែលមានប្រជាប្រិយភាពខ្លាំង តាមរយៈការសម្តែងរឿង «The Legend of the Blue Sea» និងជាប់ឈ្មោះជាតារាស្រីរបស់កូរ៉េ រកប្រាក់ចំណូលបានច្រើនបំផុត ប្រចាំឆ្នាំ២០២១ កញ្ញា Jun Ji Hyun ត្រូវបានរាយការណ៍មកថា បានចាកចេញពីក្រុមហ៊ុន Culture Warehouse ហើយ ក្រោយរួមរស់ក្រោមទ្រនំនេះ រយៈពេល១០ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌នាន All-Kpop នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

ប្រភពផ្ទៃក្នុងបានទម្លាយឲ្យដឹងថា តារាស្រី Jun Ji Hun បានសម្រេចថា មិនបន្តកិច្ចសន្យារការងារថ្មី នៅក្នុងក្រុមហ៊ុន Cultrue Warehouse ទៀតនោះទេ។ ជាងនេះទៅទៀត នាយកប្រតិបត្តិបច្ចុប្បន្ននៃក្រុមហ៊ុន Culture Warehouse ឈ្មោះក៏ត្រូវបានរាយការណ៍ថា ចាកចេញពីក្រុមហ៊ុនមួយនេះផងដែរ។

មិនត្រូវបានគេបញ្ជាក់ថា តើតារាស្រី Jun Ji Hyun នឹងផ្លាស់ទៅទីភ្នាក់ងារថ្មីជាមួយនាយកប្រតិបត្តិ Kim Seon Jung ឬក៏នាងនឹងបង្កើតទីភ្នាក់ងារឯករាជ្យផ្ទាល់ខ្លួននោះទេ។

គួរជម្រាបថា តារាភាពយន្ដស្រីដ៏ល្បីឈ្មោះរបស់កូរ៉េខាងត្បូង អ្នកនាង Jun Li-hyun ដែលគេស្គាល់ថាជាតួឯកស្រីក្នុងរឿងដ៏ល្បី «The Legend of th Blue Sea» ត្រូវបានសារព័ត៌មានអន្តរជាតិរាយការណ៍ថា ក្រៅពីអាជីពសម្ដែងភាពយន្ដនាងក៏ជាអ្នកវិនិយោគអចលនទ្រព្យលេចធ្លោ និងជាសេដ្ឋីនីមួយរូបនៅក្នុងប្រទេសកូរ៉េផងដែរ។ បន្ទាប់ពីរយៈពេល ៦ឆ្នាំ ក្នុងការបង្ហាញខ្លួន តាម ខ្សែភាពយន្ដ និងការថតផ្សាយពាណិជ្ជកម្មនាងបានចាប់ផ្ដើមវិនិយោគលុយដែលនាងរកបាន ទៅលើការទិញ អចលនទ្រព្យ។ ប្រភពព័ត៌មាន បានឲ្យដឹងថា នាងបានទិញយកអគារមួយកន្លែងកម្ពស់៥ជាន់ ដែលមានតម្លៃ ៧,១លាន ដុល្លារអាមេរិក នៅក្នុងតំបន់ Nonhyeon-dong នៃទីក្រុង សេអ៊ូល កាលពីខែតុលា ឆ្នាំ២០០៧។ តារាស្រីប្រចាំប្រទេសកូរ៉េរូបនេះ ក៏ធ្លាប់ត្រូវបាន ក្រុមហ៊ុន Hollywood អាមេរិកទាក់ទងថតខ្សែភាពយន្ដផងដែរ៕