(ភ្នំពេញ)៖ អង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២នេះ បាន រៀបចំព្រឹត្ដការណ៍កីឡាប្រចាំឆ្នាំ ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងរបស់ខ្លួនដល់ក្លឹបកីឡា ចំនួន១១ ដែល មានទីតាំងស្ថិតនៅ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ហ្សាក់ ប៉ឺឡេ ឯកអគ្គរាជទូតបារាំងប្រចាំកម្ពុជា និងលោកស្រី
ស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ លោកស្រី ម៉ារីហ្រ្វង់ ដេប៉ាលីយែរ គណៈគ្រប់គ្រងអង្គការប៉េ អេស អឺ
ដៃគូរសហការអភិវឌ្ឍ និងកីឡាករ កីឡាការិនី សិក្សានុសិស្សជាច្រើននាក់។

អង្គការដើម្បីភាពញញឹម នៃកុមារ មានគោលបំណង គឺធ្វើឡើងដើម្បីឱ្យសិស្សានុសិស្សរបស់យើងមានពេលវេលា ក្នុងការចែក រំលែកចំណេះដឹង និងចំណង់ចំណូលចិត្ត ហើយមានឱកាសជួបអ្នកជំនាញផ្នែកកីឡា ដើម្បីទទួលបានការ លើកទឹកចិត្តបន្ថែមផងដែរ។

បន្ថែមពីនេះទៀត អង្គការដើម្បីភាពញញឹមនៃកុមារ បានចូលរួមកាត់បន្ថយភាពក្រីក្រ នៅក្នុងសង្គមកម្ពុជា តាមរយៈការ ផ្តល់ការអប់រំ ចំណេះដឹងទូទៅ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ មួយដ៏ពិតប្រាកដដល់កុមារដែលបាត់បង់ឱកាស ក្នុងការសិក្សា ដោយសារកត្តាជីវភាព ឬកត្តាចំបងផ្សេងៗ។

បន្ទាប់ពីសិស្សបញ្ចប់ការសិក្សាលើមុខជំនាញដែលបានជ្រើសរើសហើយនោះ អង្គការនៅតែបន្តជួយធ្វើជា អ្នកសំរប សំរួលរកការងារឱ្យធ្វើជាបន្តទៀត ដើម្បីជួយទ្រទ្រង់ដល់ជីវភាពគ្រួសារ ក្រីក្ររបស់គេ។ អង្គការដើម្បី ភាពញញឹម នៃកុមារ គឺជាអង្គការក្រៅរដ្ឋាភិបាលមួយដែលមិនប្រកាន់និន្នាការនយោបាយ ឬសាសនា និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ ដោយលោក Christian និងភរិយា របស់លោក គឺអ្នកស្រី Marie-France des Pallières ជនជាតិបារាំង៕