(ភ្នំពេញ)៖ ខុនដូ ស្តាបេ ជាគម្រោងដ៏ទូលំទូលាយមួយ រួមបញ្ចូលមុខងារជាច្រើនដូចជា ទេសចរណ៍ វិស្សមកាល ការថែរក្សាសុខភាព និងការវិនិយោគលំនៅឋាន បានក្លាយជាគោលដៅពេញនិយម និងជាជម្រើសទីមួយ ប្រៀបដូចជាវិមានលំហែរកាយនារដូវក្តៅ សម្រាប់ប្រជាជនកម្ពុជាលំដាប់អ្នកអភិជន ។

វាជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍តំបន់រមណីយដ្ឋានមាត់សមុទ្រក្នុងខេត្តព្រះសីហនុ គម្រោង ស្តាបេ របស់ស៊ីងហួយប្រផឹធីគ្រុប ដឹកនាំយ៉ាងពេញលេញនូវ «របៀបរស់នៅលំដាប់ផ្កាយ» ដែលអមដោយសមុទ្រ ឆ្នេរ កោះ ព្រៃឈើ បឹងចម្រុះពណ៌ និងធនធានធម្មជាតិដ៏កម្រផ្សេងទៀត។

គម្រោង ស្តាបេ ដែលមានទីតាំងនៅជាប់នឹងឆ្នេរសុខា ឆ្នេរដែលស្អាតបំផុតលើពិភពលោក ហើយក៏ជាគម្រោងធំជាងគេមួយក្នុងក្រុងព្រះសីហនុ និងមានកេរ្តិ៍ឈ្មោះល្អទទួលបានការសរសើរមិនដាច់ពីមាត់ពីសំណាក់អតិថិជន ហើយក៏ជាគម្រោងដែលមានសួនច្បារធំដំបូងគេផងដែរ។ សហគមន៍ទេសចរណ៍អន្តរជាតិ ក៏បានផ្តល់ពិន្ទុដល់ឆ្នេរសុខាថា ជា ឆ្នេរខ្សាច់សដូចម្សៅទឹកដោះគោ និងទឹកសមុទ្រថ្លាដូចកញ្ចក់ ខណៈដែលគម្រោងស្តាបេ ទទួលបានការសរសើរមិនដាច់ លើភាពស្រស់ស្អាតដាច់គេ ដែលអ្នកតែងក្រឡេកមើលមិនដាច់ភ្នែក។

ដូច្នេះការទិញអចលនទ្រព្យនៅគម្រោងស្តាបេ អ្នកក៏អាចរីករាយនឹងវិស្សមកាល ព្រមជាមួយម្លៃនៃអចលនទ្រព្យដែលកើនឡើងរាល់ថ្ងៃ ។សម្រាកលំហែរកាយផង ដាក់ជួលទទួលបានប្រាក់ចំនូលរាល់ថ្ងៃផង។ អាចនិយាយបានថា វានឹងក្លាយជាទ្រព្យសម្បត្តិ «ល្អបំផុត និងវិស្សមកាល» ការវិនិយោគនៅកម្ពុជាក្នុងរយៈពេល១០ឆ្នាំខាងមុខ។

ជាក់ស្ដែងក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងក្រុមគ្រួសារក៏បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តព្រះសីហនុ។

ប្រាំពីរចំណុចខាងក្រោមនេះ ដែលចំណុចល្អបំផុត របស់ខេត្តព្រះសីហនុ ដែលមានភាពទាក់ទាញមិនចាញ់កោះ «ហាវ៉ៃ» ឡើយ

១៖ ជាតំបន់សេដ្ឋកិច្ចពិសេស៖ ការកសាងគន្លឹះនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ក៏ជាតំបន់ផ្សារភ្ជាប់ដ៏សំខាន់បំផុត រវាងកំពង់ផែធំលំដាប់អន្តរជាតិ តំបន់ឧស្សាហកម្ម និងតំបន់ទេសចរណ៍នៅកម្ពុជា។

២៖ ទេសភាពស្អាតបំផុត៖ ទឹកសមុទ្រថ្លាដូចកញ្ចក់ ឆ្នេរខ្សាច់ម៉ត់ជាប់លេខ១ ក្នុងបញ្ជីឆ្នេរស្អាតបំផុតក្នុងពិភពលោក ខេត្តព្រះសីហនុ មានឆ្នេរសមុទ្រប្រវែង 175 គីឡូម៉ែត្រ និងកោះចំនួន 32 ក្នុងនោះរួមមានឆ្នេរសុខា ឆ្នេរឯករាជ្យ ឆ្នេរជ័យជំនះ ឆ្នេរអូរឈើទាល ឆ្នេរអូរត្រេស ឆ្នេរកោះរ៉ុង និងឆ្នេរកម្រិតរតនៈសម្បត្តិជាតិជាច្រើនទៀត ជាមួយនឹង ទេសភាពជុំវិញដោយទិដ្ឋភាពសមុទ្រករិត 360° ដែលមិនអាចកាត់ថ្លៃបាន។

៣៖ ធនធានរ៉ែសមុទ្រ ច្រើនជាងប្រេងនៅរបស់ឌូបៃ មួយភាគពីរ ប្រេងបម្រុងជាង 2 ពាន់លានបារ៉ែលត្រូវបានរកឃើញនៅក្នុងដែនទឹកនៃទីក្រុង ព្រះសីហនុ ហើយក្រុមហ៊ុនថាមពលល្បីៗមកពីប្រទេសផ្សេងៗបានសម្រុកមកកាន់តំបន់នេះ។

៤៖ ធ្វើដំណើរងាយស្រួលបំផុត៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ហើយអ្នកអាចផ្លាស់ប្តូររបៀបវិស្សមកាលដោយឆាប់រហ័ស។

៥៖ ភាពពេញនិយមបំផុត៖ កន្លែងវិស្សមកាលដ៏ពិសិដ្ឋតាមមាត់សមុទ្រលំដាប់ពិភពលោក រីករាយជាមួយទីដែលមានមនុស្សជាច្រើនទៅកំសាន្ត 365 ថ្ងៃពេញមួយរដូវកាល ។
អចលនទ្រព្យនៅក្នុងរមណីយដ្ឋានទេសភាពសមុទ្រ ងាយនឹងឡើងតម្លៃបំផុត ហើយម្យ៉ាងវិញទៀត ពិបាកក្នុងការស្វែងរកបន្ទប់ណាស់ពេលរដូវទេសចរណ៍ខ្ពស់ម្តងៗ ។ខេត្តព្រះសីហនុ ទទួលបានភ្ញៀវទេសចរច្រើនជាងមួយលាននាក់ជារៀងរាល់ឆ្នាំ ហើយខ្ពស់បំផុតឈានដល់ចំនួនពីរលានកន្លះ ក្នុងមួយឆ្នាំ។ លំហូរនៃអ្នកទេសចរបានធ្វើឱ្យតម្លៃផ្ទះកើនឡើង ហើយរាល់ទំហំចាប់ពីមួយអ៊ីញមានតម្លៃដូចមាស។
៦៖ ឆ្នោតរង្វាន់ធំល្អបំផុត៖ ការអភិវឌ្ឍន៍ទៅឧស្សាហកម្មកាស៊ីណូរបស់ ខេត្តព្រះសីហនុ ប្រៀបដូចក្រុង «ឡាវេហ្គាស់តូច»ដែលជាថាមពលនៃលុយ គ្មានដែនកំណត់

៧៖ ការស្វែងរកច្រើនបំផុត៖ ទីផ្សារជួល និងលក់កំពុងរីកដុះដាល ជាមួយនឹងអត្រាចំនេញត្រឡប់មកវិញឈានទៅដល់ពី 7% ទៅ 10% ។

បើតាមការលើកឡើងរបស់ លោកឧកញ៉ា Su song អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុបានមានប្រសាសន៍ថា ក្រុងព្រះសីហនុ ជាតំបន់ដែលមានកំណើនតម្លៃអចលនទ្រព្យលឿនបំផុតក្នុងប្រទេសកម្ពុជា។ វិនិយោគិនមកពីជុំវិញពិភពលោក បានសម្រុកមកខេត្តព្រះសីហនុ ហើយឧស្សាហកម្មអចលនទ្រព្យ និងសណ្ឋាគារមានការអភិវឌ្ឍន៍យ៉ាងខ្លាំង។ អត្រាចំណេញប្រចាំឆ្នាំពីការជួលត្រឡប់មកវិញនៃ លំនៅឋានគឺឈានទៅដល់ ដប់ភាគរយ៕