(ឡុងដ៍)៖ ខ្សែការពារ Ben White របស់ក្លិប Arsenal ត្រូវបានដកចេញពីក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស នៅមុនការប្រកួតលីគ Nations League ដោយសារតែបញ្ហារបួស, នេះបើតាមការអះអាងពី FA ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២នេះ។

មានវ័យ២៤ឆ្នាំ White, ដែលមានបញ្ហារបួសសរសៃពួរកែងជើង រហូតដល់ចប់រដូវកាលនេះនោះ, នឹងវិលត្រឡប់ទៅកាន់ក្លិបរបស់លោកវិញ។

ភាគច្រើននៃក្រុមជម្រើសជាតិអង់គ្លេស ត្រូវបានគេរាយការណ៍ថា បានទៅដល់ហើយ នៅថ្ងៃចន្ទនេះ ខណៈពួកគេត្រៀមសម្រាប់ការប្រកួតចំនួន៤ នៃលីគ Nations League នៅខែមិថុនាខាងមុខ, ប៉ុន្តែកីឡាករ Raheem Sterling, Kieran Trippier and James Ward-Prowse និងកីឡាករ Trent Alexander-Arnold នឹងធ្វើដំណើរទៅដល់នៅថ្ងៃអង្គារ។

សូមជម្រាបថា អង់គ្លេស នឹងប៉ះហុងគ្រី នៅក្រៅទឹកដី នាថ្ងៃចុងសប្តាហ៍នេះ, បន្ទាប់មកនឹងប៉ះក្រុមអាល្លឺម៉ង់ នៅក្រៅទឹកដីដូចគ្នា ហើយនឹងត្រូវប៉ះអ៊ីតាលី ក្នុងនាមជាម្ចាស់ផ្ទះវិញ នៅសប្តាហ៍ក្រោយ។ ក្រោយមកទៀត ពួកគេនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមភ្ញៀវហុងគ្រី៕