(កំពង់ធំ)៖ អ្នកណាមិនរំភើប? អ្នកណាមិនស្រក់ទឹកភ្នែក? ព្រោះតែក្តីរំភើប និងសំណាងដ៏អស្ចារ្យ ដែលនឹកស្មានមិនដល់នោះ បើស្រាប់តែថ្ងៃរៀបអាពាហ៍ពិពាហ៍ រថយន្ត FORD តម្លៃរាប់ម៉ឺនដុល្លារត្រូវបានតំណាងក្រុមហ៊ុនស្រាបៀរ GANZBERG យកមកប្រគល់ជូនដល់អតិថិជន ដែលជាកូនកំលោះ ឈ្មោះស៉ឹង ស៉ីអ៉ី ដល់មុខរោងជ័យផ្ទាល់តែម្តង ដែលមានទីតាំងនៅភូមិអំពិល ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

កុំថាឡើយកូនកំលោះ កូនក្រមុំ សូម្បីតែឪពុកម្តាយទាំងសងខាង ភ្ញៀវកិត្តិយស ក៏សំដែងនូវភាពភ្ញាក់ផ្អើល អបអរសាទរដល់គូស្វាមីភរិយាថ្មី ដែលបានទទួលនូវលាភជ័យ រថយន្ត FORD ថ្មីឆ្នាំ២០២២ ចំថ្ងៃពិសេសបែបនេះ។

បើតាមប្រភពពីកូនកំលោះ បានឲ្យដឹងថា នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ កូនកំលោះខាងលើរូបនេះ បានរៀបចំកម្មវិធីជួបជុំតូចតាចមួយ ដែលពិភាក្សាគ្នាពីកម្មវិធីចូលរោងជ័យ ដែលនឹងចូលមកដល់ក្នុងពេលសប្តាហ៍បន្ទាប់។ អំឡុងពេលនោះ កូនកំលោះបានទិញស្រាបៀរ GANZBERG ចំនួនមួយកេសហើយក៏ត្រូវបានរង្វាន់ GANZBERG ចំនួនកន្លះកេសបន្ថែម។ រំពេចនោះស្រាប់តែកូនកំលោះគាស់ក្រវិលកំប៉ុង ត្រូវបានក្រវិលកំប៉ុង រថយន្ត Ford ឆ្នាំ២០២២ បង្កបានជាភាពភ្ញាក់ផ្អើល ពេញកម្មវិធិជួបជុំនោះ។

អ្វីដែលនឹកមិនស្មានមិនដល់នោះ អារម្មណ៍ពិតពីកូនកំលោះ បានឲ្យដឹងថា លោកមិននឹកស្មានថាក្រុមហ៊ុន
ស្រាបៀរ GANZBERG អាចនាំយករថយន្តធ្មីស្រឡាងមកបានលឿនបែបនេះទេ ដោយគិតថាប្រហែលជាត្រូវចំណាយពេលច្រើនសប្តាហ៍ ទើបទទួលបាន តែនេះដឹកឲ្យដល់ផ្ទះចំថ្ងៃពិសេសក្នុងជីវិតតែម្តង។ នេះសរបញ្ជាក់ថា ស្រាបៀរGANZBERG ត្រូវពិត ឈ្នះពិត ប្រគល់ជូនដល់គេហដ្ឋាន ទាន់ៗចិត្ត
តែម្តង។

សូមចូលរួមអបអរសាទរ ដល់កូនកំលោះឈ្មោះ ស៉ឹង ស៉ីអ៉ី និងកូនក្រមុំ រៀម ស្រីនាង ដែលបានក្លាយជាអតិថិជនកំពូលសំណាងរថយន្ត FORD លេខរៀងទី៩៦ ពីក្រុមហ៊ុនស្រាបៀរ។ គួរបញ្ជាក់ផងដែរថា គូស្វាមីគូនេះបានជ្រើសរើសស្រាបៀរ GANZBERG សំរាប់កម្មវិធីអាពាហ៍ពិពាហ៍របស់ខ្លួនចំនួន ៦០តុផងដែរ។

ពិសាស្រាបៀរ ហ្គេនស៍បឺគ រសជាតិពិត រសជាតិដើម ឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតា ថែមទាំងឈ្នះរង្វាន់យក្សរថយន្តថ្មី Ford Ranger ២០០គ្រឿង និង ម៉ូតូធំ Yamaha FZ ២,០០០គ្រឿង ព្រមទាំងឈ្នះរង្វាន់លុយ ១,០០០ដុល្លារច្រើនសន្ធឹកសន្ធាប់ និង ស្រាបៀរ ហ្គេនស៍បឺគ ច្រើនរង្វាន់ទៀត។ អ្នកលក់ស្រាបៀរ ហ្គេនស៍បឺគ ដល់អ្នកឈ្នះរង្វាន់ នឹងទទួលបាន រង្វាន់ផងដែរជាស្រាបៀរ ហ្គេនស៍បឺគ។ រង្វាន់យក្សស្រាបៀរ ហ្គេនស៍បឺគ ផ្តល់ឲ្យឈ្នះទាំង អ្នកលក់ទាំងអ្នកទិញ។

រង្វាន់ជាច្រើនពីស្រាបៀរ GANZBERG កំពុងស្ថតិនៅលើទីផ្សាក្បែរដៃរបស់លោកអ្នក។ រាល់តិថិជន ដែលមានសំណាងងឈ្នះរង្វាន់ពីស្រាបៀរ Ganzberg សូមរក្សាទុកទាំងក្រវិល និងសំបកកំប៉ុងដើម្បីប្តូរយករង្វាន់៕