(ភ្នំពេញ)៖ ក្រុមហ៊ុន ASUS បានបង្កើតព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន សម្រាប់អតិថជនដែលស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច សម្រាប់អតិថិជនដែលចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃ ដែលមានកម្លាំងខ្លាំង និងការច្នៃប្រឌិតខ្ពស់ នោះគឺ ROG Fan Gathering 2022 ជាមួយនឹងសំឡេងសារគាំទ្រជាច្រើនពីមហាជន។

ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ, កម្មវិធីដ៏ធំប្រចាំឆ្នាំរបស់ក្រុមហ៊ុន ASUS នេះ ត្រូវបានធ្វើឡើងនាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដោយមានវត្តមានរបស់តារាល្បីៗជាច្រើន បានមកចូលរួមចែករំលែក និងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក ឆេង សុភក្ត្រ (Mr. Reanthort), លោកJohn Sey Mr. Ream Angkor ក៏ដូចជា Influencer Tik Tok ផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺ មានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗជាច្រើន ដែលធ្វើអោយទិដ្ធភាពកាន់តែសប្បាយរីករាយ។

ជាមួយគ្នានោះដែរ ក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករ មកចូលរួមប្រមាណ៥០០នាក់ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗ ដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅជិត៥០០០ដុល្លា ក្នុងនោះរួមមាន៖

* សេរ៊ី TUF 2022 សម្រាប់អ្នកឌីហ្សាញ ឬលេងហ្គេមទូទៅ
* សេរ៊ី ROG Strix G និង ROG Strix Scar Edition សម្រាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង
* សេរ៊ី Zephyrus G15 និង M16 សម្រាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត
* សេរ៊ី Zephyrus Flow Z13 សម្រាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្ស ដែលមានទំហំ ១៣អ៊ីញ ហើយអាចដកអេក្រង់បាន
* និងសេរ៊ីលំដាប់កំពូល ដែលមានអេក្រង់ដល់ទៅ២ និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus DuoGX650 ផងដែរ។

ក្រៅពីបង្កើតព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំរបស់ខ្លួន ក្រុមហ៊ុន ASUS ក៏បានបង្កើតកម្មវិធីបន្ថែមទៀតនោះគឺ ការប្រកួតហ្គេម Valorant យ៉ាងស្វិតស្វាញរវាងក្រុម Team Max និង ReigN Priority នៅលើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង ដើម្បីបង្ហាញដល់អតិថិជនពីភាពអស្ចារ្យរបស់ម៉ាស៊ីនប្រភេទនេះ។

ចុងបញ្ចប់ នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS ក៏បានចែកកាដូអនុស្សាវរីយ៍ជាច្រើនដល់អ្នកចូលរួមទាំងអស់ ព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័រ និងគ្រឿងលម្អកុំព្យូទ័ជាច្រើនផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ៕