(ភ្នំពេញ)៖ ខ្មែរ ប៊ែវើរីជីស បានទទួលសំណើចូលទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ ពី សិស្សនិស្សិត បុគ្គលិកអង្គការក្រៅរដ្ឋាភិបាលនិងក្រុមហ៊ុនឯកជន អតិថិជនផ្ទាល់ ព្រមទាំងសាធារណជនផ្សេងៗ សរុបជិត ២,០០០ នាក់ ក្រោយទើបប្រកាសបើកដំណើរទស្សនកិច្ចឡើងវិញជាសាធារណៈកាលពីដើមខែឧសភា។

លោកបណ្ឌិត អ៉ឹម សុធារិទ្ធ នាយកទំនាក់ទំនងសាធារណៈ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានថ្លែងថា៖ «ក្រុមហ៊ុន ពិតជាមានសេចក្តីសោមនស្សណាស់ ដែលបានចូលរួមចែកចាយបទពិសោធន៍ថ្មីៗលើចំណេះដឹង ដំណើរការនៃបច្ចេកវិទ្យាចុងក្រោយ និងទំនើបកម្មក្នុងខ្សែសង្វាក់ផលិតកម្មរោងចក្រទាំងមូល»

គោលបំណងចំបងនៃការប្រកាសបើកឡើងវិញនៃដំណើទស្សនកិច្ចរោងចក្រ ខ្មែរ ប៊ែវើរីជីស នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការស្នើសុំពីសាធារណជន ដែលចង់ស្វែងយល់ពីដំណើរការនៃសង្វាក់ផលិតកម្មស្រាបៀរ និងភេសជ្ជៈ ដោយផ្ទាល់ភ្នែក ជាពិសេសមុខងាររបស់ម៉ាស៉ីនទំនើប និងបច្ចេកវិទ្យាចុងក្រោយ។

ចំពោះសាធារណៈជន ដែលមានចំណាប់អារម្មណ៍អញ្ជើញមកទស្សនកិច្ចផ្ទាល់នៅរោងចក្រ ខ្មែរ ប៊ែវើរីជីស សូមពិនិត្យមើលកាលវិភាគដំណើរទស្សកិច្ចដូចខាងក្រោម ដែលបើកជូនសាធារណជនជារៀងរាល់ថ្ងៃពីថ្ងៃចន្ទ ដល់ ថ្ងៃអាទិត្យ៖

* ពេលព្រឹក ម៉ោង ៩:០០ និងម៉ោង ១០:០០
* ពេលរសៀល ម៉ោង ១៤:០០ និងម៉ោង ១៥:០០។

ទាញយកពាក្យស្នើសុំទស្សនកិច្ចតាមរយៈតំណភ្ជាប់៖ https://bit.ly/3l6UxHH និងទាក់ទងទៅកាន់ទូរស័ព្ទលេខ (០៦១, ០៦៧, ០៦៩) ៩០២ ៩០២ ដើម្បីដាក់ស្នើ និងព័ត៌មានបន្ថែម៕