(ភ្នំពេញ)៖ អតិថិជនទឹកក្រូចអាយស៍ IZE នឹងកាន់តែប្លែកភ្នែក ប្លែកអារម្មណ៍ទៀតហើយជាមួយនឹង TVC ថ្មីនៃ IZE GENERATION ដែលបានចេញផ្សាយនៅថ្ងៃទី០១ ខែមិថុនា ដោយមានរំលេចសកម្មភាពពេញនិយម និងឡូយកាលីបជាច្រើនដែលយុវវ័យសម័យថ្មីចូលចិត្តរួមមាន ការជិះស្គី និងជិះកង់ BMX ការលេងបាល់បោះ ការរាំចាក់ក្បាច់ជុំគ្នា ព្រមទាំងការលេងហ្គីតា និងឧបករណ៍ភ្លេងកម្សាន្តអារម្មណ៍ជាដើម។

ស្ពតពាណិជ្ជកម្មប្រកបដោយភាពរស់រវើក ជាមួយនឹងការលេងពណ៌ចម្រុះបែប Colorful បានផ្តល់នូវអារម្មណ៍ប្លែកដល់អ្នកទស្សនា ជាពិសេសទាក់ចិត្តយុវវ័យសម័យថ្មីដែលជាអតិថិជនរបស់ទឹកក្រូចអាយស៍ IZE។

ម៉ាកផលិតផលក្នុងស្រុកដ៏ល្បីរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មួយនេះតែងធ្វើឲ្យអតិថិជនទទួលបានអារម្មណ៍សប្បាយរីករាយ និងឡូយកាលីបជានិច្ច។ ទឹកក្រូចអាយស៍ IZE មាន ៣រសជាតិ អាយស៍ រសជាតិកូឡា អាយស៍រសជាតិក្រូចឆ្មារ និងអាយស៍ រសជាតិផ្លែឈើចម្រុះ។

មានទឹកក្រូចអាយស៍ IZE នៅក្បែរ សប្បាយ ឡូយកាលីបគ្រប់ពេល។

តើលោកអ្នកបានមើលស្ពតពាណិជ្ជកម្មថ្មី IZE GENERATION ហើយឬនៅ? ៕

សូមទស្សនាវីដេអូខាងក្រោម!