(ភ្នំពេញ)៖ អតិថិជនរបស់ធនាគារទាំងអស់អាចមានឱកាសទទួលបានរង្វាន់ជារៀងរាល់ខែពីការស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ធនាគារ ជីប ម៉ុង រាល់ការទិញទំនិញគ្រប់ប្រភេទ។ ការផ្ដល់ជូននេះមានសុពលភាពចាប់ពីខែមិថុនា រហូតដល់ ខែវិច្ឆិកា ឆ្នាំ២០២២។

ចាប់ពីពាក់កណ្ដាលឆ្នាំនេះអតិថិជននៃធនាគារទាំងអស់រីករាយជាមួយនឹងការទូទាត់ថ្លៃទំនិញយ៉ាងឆាប់រហ័ស និងងាយស្រួល តាមរយៈ ខេអេចឃ្យូអរកូត (KHQR Code) របស់ធនាគារ ជីប ម៉ុង ដោយឥតគិតថ្លៃសេវា ជាពិសេសអតិថិជនអាចទូទាត់ប្រាក់បានយ៉ាងងាយស្រួលទាំងប្រាក់រៀល និងប្រាក់ដុល្លារហើយថែមទាំងទទួលបានរង្វាន់ដែលគិតជាទឹកប្រាក់សរុបមានចំនួនរហូតដល់ជាង១៦,៦៨០,០០០លានរៀល ពីធ នាគារ ជីប ម៉ុង ទៀតផង។

ជារៀងរាល់ខែ រាល់អតិថិជនដែលមានប្រតិបត្តិការស្កេន ខេអេចឃ្យូអរកូត (KHQR Code) របស់ធនាគារ ជីប ម៉ុង ច្រើនជាងគេនឹងត្រូវបានជ្រើសរើសដើម្បីទទួលរង្វាន់ រហូតដល់១លាន៥០ម៉ឺនរៀល ចំនួន២០នាក់។

គួរកត់សម្កាល់ដែរថា ខេអេចឃ្យូអរកូត (KHQR Code) គឺជាស្តង់ដារនៃកូដឃ្យូអរ (QR) ដែលបង្កើតឡើងដោយធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់នូវបទពិសោធន៍ទូទាត់តាមប្រព័ន្ធឌីជីថលយ៉ាងងាយស្រួលសម្រាប់អតិថិជន និងពាណិជ្ជករ។ ធនាគារ ជីប ម៉ុង មានជំហរយ៉ាងរឹងមាំក្នុងការគាំទ្រ និងជម្រុញឱ្យមានការប្រើប្រាស់ខេអេចឃ្យូអរកូត (KHQR Code) ដើម្បីជា ប្រយោជន៍ដល់អ្នកប្រើប្រាស់ផ្ទាល់ និងវិស័យហិរញ្ញវត្ថុជារួមក្នុងប្រទេសកម្ពុជា។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់តំណភ្ជាប់៖ https://bit.ly/3lY53BD