(ភ្នំពេញ)៖ ក្នុងខែមិថុនា ឆ្នាំ២០២២នេះ ខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម (Royal Platinum) បានផ្តល់ជូនការបញ្ចុះតម្លៃពិសេស និងជំរើសបង់ប្រាក់ថ្មីដល់អតិថិជនទាំងអស់ គឺបង់រំលស់រហូតដល់ ៣០ខែ ដោយមិនគិតការប្រាក់។

គិតមកដល់ក្នុងខែមិថុនា ឆ្នាំ២០២២នេះ ខុនដូ រ៉ូយ៉ាល់ ផ្លាទីនឹម បានសាងសង់ដល់ជាន់ទី១៣ ដែលគម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុង នៅចុងឆ្នាំ២០២២នេះ។

គម្រោងខុនដូរ រ៉ូយ៉ាល់ ផ្លាទីនឹម ត្រូវបានរចនាឡើងតាមស្តង់ដាររបស់ប្រទេសសឹង្ហាបុរី ដោយនាំមកនូវអ្វីថ្មីៗ មានជាន់មួយទាំងមូលសម្រាប់តែគ្រឿងបរិក្ខារផ្តាច់មុខ មានក្លឹបឯកជនជាច្រើន ដែលក្នុងនោះមានអាងហែលទឹកតាមវ័យ តារាងបាល់បោះ ភោជនីយដ្ឋានផ្តាច់មុខ ស្ទីម និងសោណា សួនច្បារទេសភាពកន្លែងលេងសម្រាប់ក្មេង និងក្លឹបហាត់ប្រាណជាដើម។

លើសពីនេះ ក៏មានសួនច្បារអាកាសផ្តាច់មុខសម្រាប់តែអ្នករស់នៅ ក្នុងការលំហែកាយពេញមួយថ្ងៃ ស្របពេលគយគន់ទេសភាព ៣៦០ដឺក្រេ នៃទីក្រុងភ្នំពេញ មានមហាវិថីសម្រាប់ការដើរទិញទំនិញលក្ខណៈ indoor ឌីហ្សាញសម្រាប់ជីវីតទំនើបទាន់សម័យ ដែលទាក់ទាញប្រ៊េនអន្តរជាតិ និងប្រ៊េនអាហារ ភេសជ្ជៈជាច្រើនផ្តល់នូវបទពិសោធន៍មិនធ្លាប់មានពីមុន។

គម្រោងខុនដូរ រ៉ូយ៉ាល់ ផ្លាទីនឹម មានទីតាំងនៅដីឡូតិ៍លេខ៦២ ភូមិទី៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ប្រសប់ផ្លូវ៣ សំខាន់គឺផ្លូវលេខ៥៦៦ ផ្លូវលេខ៣៣៧ និងផ្លូវលេខ៣៣៥។ គម្រោងនេះមាន ៨៥១យូនីត និងមានហាងពាណិជ្ជកម្មចំនួន ៥០យូនីត។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 099 953 999 ឬចូលទៅកាន់គេហទំព័រ www.royal-platinum.com៕